យោងតាមការចុះផ្សាយពីប្រភពបរទេស ការសម្រេចកាមដោយខ្លួនឯងគឺជា រឿងធម្មជាតិដែលបុរសគ្រប់រូបធ្លាប់ឆ្លងកាត់ ប៉ុន្តែមានចំណុចសំខាន់ៗជាច្រើនដែលអ្នកប្រហែលជាមិនទាន់បានដឹងស៊ីជម្រៅពីផលប៉ះពាល់ និងអត្ថប្រយោជន៍របស់វា។
ជាដំបូង អ្នកត្រូវដឹងថាការសម្រេចកាមមិនអាចជំនួសឱ្យការរួមភេទពិតប្រាកដបាន ១០០% ឡើយ ព្រោះការរួមភេទជាមួយដៃគូជួយជំរុញរាងកាយឱ្យបញ្ចេញអ័រម៉ូនរីករាយ និងលំហូរឈាមបានល្អជាង។ ទោះជាយ៉ាងណា ការសម្រេចកាមក្នុងកម្រិតសមល្មមគឺជាវិធីដ៏ល្អក្នុងការកាត់បន្ថយស្ត្រេសពីការងារ ព្រោះវារំញោចឱ្យរាងកាយបញ្ចេញអ័រម៉ូន Dopamine និង Oxytocin ដែលជួយឱ្យអារម្មណ៍ស្រស់ថ្លា និងកាត់បន្ថយការព្រួយបារម្ភ។
អត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតគឺវាជួយឱ្យអ្នក “ស្គាល់រាងកាយខ្លួនឯង” កាន់តែច្បាស់ ដែលជាគ្រឹះក្នុងការបង្កើនគុណភាពជីវិតសិចជាមួយដៃគូឱ្យកាន់តែប្រសើរ។ វាក៏ជាវិធីហ្វឹកហាត់ដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការបញ្ចេញទឹកកាមមិនឱ្យលឿនពេក (ទប់ទល់ការឆាប់ចេញ) តាមរយៈការរៀនគ្រប់គ្រងអារម្មណ៍នៅពេលជិតដល់ចំណុចកំពូល។ បន្ថែមពីនេះ ការសម្រេចកាមមិនមែនជាសញ្ញាបញ្ជាក់ថាចំណងស្នេហាជាមួយដៃគូមានបញ្ហានោះទេ វាគ្រាន់តែជាការរំភើប និងការបញ្ចេញតម្រូវការធម្មជាតិរបស់បុរស ទោះបីជាមានគូ ឬនៅលីវក៏ដោយ។
ដើម្បីបង្កើនភាពប្លែកភ្នែក និងបទពិសោធថ្មីៗ អ្នកជំនាញណែនាំឱ្យសាកល្បងប្រើដៃម្ខាងទៀតដែលមិនសូវជំនាញ ឬប្រើឧបករណ៍ជំនួយដើម្បីផ្លាស់ប្តូរអារម្មណ៍ពីភាពដដែលៗ។ ការម៉ាស្សានៅបរិវេណគល់ប្រដាប់ភេទក៏ជួយជំរុញអារម្មណ៍ឱ្យកាន់តែពុះកញ្ជ្រោលផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុតគឺ “តុល្យភាព” ព្រោះការធ្វើវាញឹកញាប់ហួសហេតុពេកអាចបង្កឱ្យមានការរលាកស្បែក រងរបួសដោយសារការកកិត និងអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ឬការរស់នៅប្រចាំថ្ងៃ។
ប្រសិនបើអ្នកអនុវត្តក្នុងកម្រិតសមរម្យ វានឹងក្លាយជាផ្នែកមួយដែលជួយឱ្យជីវិតមានក្ដីសុខ និងមានសុខភាពល្អទាំងរាងកាយ និងស្មារតី៕