យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលឈានចូលដល់វ័យអស់រដូវ ឬវ័យមាស (ចន្លោះអាយុ ៤៥-៥៥ ឆ្នាំ) ស្ត្រីភាគច្រើនជួបប្រទះបញ្ហាកង្វះជាតិរំអិល និងការឈឺចាប់នៅតំបន់សម្ងាត់ពេលរួមភេទ ដោយសារការថយចុះនៃអ័រម៉ូនអេស្ត្រូសែន។
ទោះជាយ៉ាងណា ការរក្សាសកម្មភាពផ្លូវភេទឱ្យបានទៀងទាត់ គឺជាវិធីដ៏ល្អបំផុតក្នុងការជួយឱ្យចរន្តឈាមរត់បានស្រួល និងរក្សាភាពយឺតនៃសាច់ដុំតំបន់សម្ងាត់។ ការជ្រើសរើសក្បាច់ឱ្យបានត្រឹមត្រូវ មិនត្រឹមតែជួយកាត់បន្ថយភាពមិនស្រណុកសុខស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យជីវិតគូកាន់តែមានន័យ។
ក្បាច់ដែលផ្ដល់លទ្ធភាពឱ្យស្ត្រីជាអ្នកគ្រប់គ្រងល្បឿន និងជម្រៅដោយខ្លួនឯង គឺជាជម្រើសដំបូងគេ ដូចជាក្បាច់ “ស្ត្រីនៅខាងលើ” ឬក្បាច់ “ដេកផ្អៀង” (ទាំងការដេកទល់មុខគ្នា ឬដេកឱពីក្រោយ)។ ក្បាច់ទាំងនេះអនុញ្ញាតឱ្យអ្នកកែសម្រួលមុំ និងជម្រៅតាមដែលរាងកាយអាចទទួលយកបាន ដើម្បីចៀសវាងការឈឺចាប់ខ្លាំង។ ចំពោះក្បាច់ “បញ្ឈរជង្គង់ពីក្រោយ” ឬក្បាច់ “ឈរឱន ក៏ជាជម្រើសល្អដែលអនុញ្ញាតឱ្យមានការបបោសអង្អែលចំណុចសម្រើបដទៃទៀតបានងាយស្រួល ប៉ុន្តែអ្នកគួរប្រើខ្នើយកល់ត្រង់ពោះ ឬកែងដៃដើម្បីកាត់បន្ថយការប្រើកម្លាំងខ្លាំងពេក។
ចំពោះអ្នកដែលចូលចិត្តក្បាច់ “ម៉ែចែកឱ្យ”
បែបធម្មតា អ្នកគួរប្រើខ្នើយ ១ ឬ ២ មកកល់នៅត្រង់ចង្កេះ ឬត្រគាក ដើម្បីឱ្យត្រគាកខ្ពស់ជាងមុន ដែលជួយឱ្យការបញ្ចូលបានរលូន និងកាត់បន្ថយការទង្គិចខ្លាំង។ ក្នុងករណីដែលការបញ្ចូលបង្កើតឱ្យមានការឈឺចាប់ខ្លាំងពេក ការប្រើមាត់ ការប្រើក្បាច់ ៦៩ ក៏ជាសកម្មភាពផ្លូវភេទដ៏ពេញលេញ ដែលផ្ដល់ក្ដីសុខឱ្យគ្នាទៅវិញទៅមកដោយមិនបាច់បារម្ភពីរឿងឈឺចាប់។
អ្វីដែលសំខាន់បំផុតសម្រាប់ស្ត្រីវ័យមាស គឺការប្រើ “ជែលរំអិល” រាល់ពេលមានសកម្មភាព ដើម្បីការពារការដាច់រហែក និងធ្វើឱ្យរាល់ក្បាច់ទាំងអស់កាន់តែមានភាពផ្អែមល្ហែម និងមានសុវត្ថិភាពខ្ពស់៕