ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារសក់មិនឲ្យជ្រុះខ្លាំង។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយគួរតែជ្រើសរើសសាប៊ូកក់សក់ដែលត្រូវនឹងសក់របស់ខ្លួន ហើយមិនគួរប្រើកម្លាំងខ្លាំងក្នុងការកក់នោះទេ។ ជាពិសេស ក្រោយពេលដែលកក់រួច មិនគួរប្រើម៉ាស៊ីនផ្លុំសក់ឡើយ ដោយគួរតែជូតឲ្យអស់ទឹក ហើយទុកវាឲ្យស្ងួតខ្លួនឯង ទើបមិនសូវជ្រុះសក់ច្រើន។
- ម៉ាក់ៗគួរតែជ្រើសរើសក្រាស់សិតសក់ដែលធ្វើពីឈើ ព្រោះក្រាស់សិតសក់ដែលធ្វើពីជ័រអាចធ្វើឲ្យសក់អ្នកជ្រុះខ្លាំង។ ដូចនេះ បើយកល្អអាចប្រើក្រាស់សិតសក់ដែលធ្វើពីឈើមកសិតសក់របស់អ្នក។
- អ្នកម៉ាក់មិនគួរអ៊ុតសក់ និងលាបសក់ច្រើនទេក្រោយសម្រាលកូនរួច ជាពិសេស ម៉ាក់ដែលឲ្យកូនបៅទឹកដោះខ្លួនតែម្តង ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់។
- ក្រោយសម្រាលកូនរួច អ្នកម្តាយមិនគួរញ៉ាំរបស់ប៉ូវហួសកំណត់ទេ ព្រោះវាក៏ជាកត្តាដែលធ្វើឲ្យសក់អ្នកជ្រុះខ្លាំងមិនគួរឲ្យជឿដែរ។ ជាពិសេស អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ទើបអាចការពារសក់អ្នកមិនឲ្យជ្រុះខ្លាំង៕