យោងតាមការផ្សាយពីប្រភពបរទេស បញ្ហាស្នេហាដែលប្រែជាសោះកក្រោះបន្ទាប់ពីនៅក្បែរគ្នាយូរឆ្នាំ គឺជាបញ្ហាប្រឈមដែលគូស្នេហ៍ជាច្រើនជួបប្រទះ។
បើតាមអ្នកជំនាញផ្នែកសុខភាពផ្លូវភេទ សុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍មានទំនាក់ទំនងផ្ទាល់ទៅនឹងការពេញចិត្តលើរឿងលើគ្រែ។ ការបង្កើតភាពភ្ញាក់ផ្អើល និងការផ្លាស់ប្តូរទម្លាប់ដដែលៗ មិនត្រឹមតែជួយរក្សាតុល្យភាពស្នេហាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរឹតបន្តឹងចំណងមេត្រីភាពឱ្យកាន់តែស្អិតរមួតលើសដើម។
គន្លឹះសំខាន់បំផុតដើម្បីដុតកម្តៅស្នេហាឡើងវិញ គឺការបើកចិត្តនិយាយគ្នាដោយត្រង់ទៅត្រង់មកអំពីចំណង់ចំណូលចិត្តរៀងៗខ្លួន និងការចំណាយពេលឱ្យបានច្រើនលើការបបោសអង្អែលដើម្បីត្រៀមលក្ខណៈឱ្យរាងកាយមានក្ដីសុខខ្ពស់បំផុត។ ការផ្លាស់ប្តូរបរិយាកាសថ្មីៗក្រៅពីបន្ទប់ដដែលៗ ដូចជាការទៅសម្រាកនៅសណ្ឋាគារនាចុងសប្តាហ៍ ឬការសាកល្បងដើរតួជាតួអង្គប្លែកៗក្នុងរឿងនិទានស្នេហា ក៏ជាវិធីសាស្ត្រដ៏ពេញនិយមក្នុងការបង្កើតភាពរំភើប និងទម្លុះរបងនៃការអៀនខ្មាសផងដែរ។
ក្រៅពីនេះ ការចេះបង្កើតភាពភ្ញាក់ផ្អើលដោយមិនបានព្រងព្រៀងទុក ដូចជាការឱបពីក្រោយ ឬការផ្ញើសារផ្អែមល្ហែមដាស់អារម្មណ៍ក្នុងអំឡុងពេលធ្វើការ ក៏ជួយឱ្យដៃគូមានអារម្មណ៍ថាខ្លួននៅតែមានភាពទាក់ទាញជានិច្ច។ ចំណុចដែលមិនគួររំលងនោះគឺ ការថែរក្សសម្រស់ រូបរាង និងអនាម័យខ្លួនប្រាណឱ្យបានល្អស្អាតជានិច្ច រួមទាំងការប្រើប្រាស់សម្ភារជំនួយផ្សេងៗ (ដូចជាជែលរំអិល) ដើម្បីកាត់បន្ថយការឈឺចាប់ និងបង្កើនភាពរលូន។
ការរួមរស់ជាមួយគ្នាដោយក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់លើអារម្មណ៍គ្នាទៅវិញទៅមកបែបនេះ នឹងជួយឱ្យជីវិតគូរបស់អ្នកពោរពេញដោយពណ៌សំបុរ និងសុភមង្គលជារៀងរហូត៕