តៅហ៊ូគឺជាអាហារមួយប្រភេទដែលធ្វើចេញពីទឹកសណ្តែកសៀង ហើយក៏មានប្រភពចេញពីប្រទេសចិនរយៈពេលច្រើនជាង ២០០០ឆ្នាំមកហើយដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានការសិក្សាជាច្រើនដែលបានពិនិត្យទៅលើតៅហ៊ូថា មានលក្ខណៈពិសេសទៅលើជំងឺមហារីកសុដន់ ក្រពេញប្រូស្តាត និងប្រព័ន្ធរំលាយអាហារ។
មហារីកសុដន់
ការស្រាវជ្រាវបានបង្ហាញថា ស្រ្តីដែលញ៉ាំផលិតផលធ្វើពីសណ្តែកសៀងយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍អាចបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់ពី ៤៨ទៅ៥៦ភាគរយ។ ឥទ្ធិពលការពារនេះកើតចេញពីសារធាតុ Isoflavones ដែលត្រូវបានគេបង្ហាញថា មានលក្ខណៈវិជ្ជមានចំពោះវដ្តរដូវស្រ្តី និងកម្រិតអ័រម៉ូនអេស្រ្តូជែនក្នុងឈាម។
តាមពិទៅ ការស្រាវជ្រាវបានបង្ហាញថា ស្រ្តីដែលញ៉ាំផលិតផលធ្វើពីសណ្តែកសៀងយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ក្នុងវ័យជំទង់ និងវ័យកណ្តាល អាចបន្ថយការប្រឈមជំងឺមហារីកសុដន់ ២៤ភាគរយបើសិនជាប្រៀបធៀបនឹងអ្នកដែលញ៉ាំសណ្តែកសៀងតែមួយមុខក្នុងពេលវ័យជំទង់។
មហារីកប្រព័ន្ធរំលាយអាហារ
ការសិក្សាមួយបានតាមដានថា ការញ៉ាំតៅហ៊ូកាន់តែច្រើន កាន់តែបន្ថយការកើតជំងឺមហារីកក្រពះលើបុរសរហូតដល់ ៦១ភាគរយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ការសិក្សាទីពីរប្រាប់ថា វាអាចបន្ថយការកើតជំងឺមហារីកនេះលើស្រ្តីបាន ៥៩ភាគរយដែរ។ ក្រៅពីនេះ ការវិភាគថ្មីមួយទៅលើការសិក្សាជាច្រើនដែលមានមនុស្សចូលរួម ៦៣៣៤៧៦នាក់ រកឃើញថា កាលណាញ៉ាំសណ្តែកសៀងកាន់តែច្រើន កាន់តែបន្ថយការកើតជំងឺមហារីកនៅប្រព័ន្ធរំលាយអាហាររហូតដល់ ៧ភាគរយ។
មហារីកក្រពេញប្រូស្តាត
តាមការសិក្សាដោយរំលឹកចំនួនពីរបានរកឃើញថា បុរសដែលញ៉ាំសណ្តែកសៀងកាន់តែច្រើន ជាពិសេសតៅហ៊ូ ធ្វើឲ្យថយចុះការកើតជំងឺមហារីកក្រពេញប្រូស្តាតពី ៣២ ទៅ ៥១ភាគរយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាមួយទៀតបានយល់ស្របអំពីលទ្ធផលទាំងនេះ ប៉ុន្តែក៏បានបន្ថែមថា អត្ថប្រយៅជន៍នៃសារធាតុ Isoflavones ប្រហែលជាអាស្រ័យទោតាមចំនួនតៅហ៊ូដែលគេញ៉ាំ និងប្រភេទបាក់តេរីដែលមានក្នុងពោះវៀនដែរ៕