ការហាត់ប្រាណគឺជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការថែរក្សាភាពសមសួនខាងផ្លូវចិត្ត និងបន្ថយស្រ្តេស ព្រមទាំងការថប់អារម្មណ៍ផង។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលមានភាពសកម្មខាងផ្លូវកាយ គឺមិនសូវមានភាពថប់អារម្មណ៍ និងបាក់ទឹកចិត្តដូច អ្នកដែលរស់នៅបែបស៊ីដេកៗឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាការណែនាំខ្លះៗដើម្បីជួយអ្នកចាប់ផ្តើមហាត់ប្រាណបាន៖

  • ចូររត់យឺតៗ ដើរ ជិះកង់ ឬរាំចំនួនបីទៅប្រាំដងក្នុងមួយសប្តាហ៍ និងម្តងៗ ៣០នាទី
  • ចូរកំណត់គោលដៅប្រចាំថ្ងៃតិចៗ ហើយធ្វើវាឲ្យបានរាល់ថ្ងៃជាប់។ យកល្អគួរតែដើរជារៀងរាល់ថ្ងៃរយៈបេល ៣០នាទី ចៀសជាងរងចាំតែថ្ងៃឈប់សម្រាក ឬរត់ម្តងៗរាប់ម៉ោង។ 
  • ចូរស្វែងរកលំហាត់ប្រាណណាដែលអ្នកគិតថាធ្វើឲ្យអ្នករីករាយ
  • ចូរបង្កើតពេលវេលាឲ្យដើរលឿនជាមួយនឹងការស្តាប់ចម្រៀងបណ្តើរ
  • ចូរណែនាំឲ្យមិត្តភក្តិម្នាក់ហាត់ប្រាណជាមួយផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរអត់ធ្មត់បន្តិចនៅពេលចាប់ផ្តើមទម្លាប់នេះដំបូងៗ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង