ការច្រឹបសាច់សុដន់ទៅវិភាគ អាចជាការកាត់យកជាលិកាសុដន់ ឬទឹក ចេញពីក្នុងសុដន់ ដើម្បីរកមើលវត្តមានកោសិកាមហារីក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចរំពឹងទុកបានបានពីការច្រឹបសាច់វិភាគបែបនេះ៖
- អ្នកនឹងត្រូវគេងចំហៀង ឬអង្គុយលើគ្រែ ឬតុ
- គ្រូពេទ្យនឹងសម្អាតកន្លែងដែលត្រូវច្រឹបសាច់នោះ ហើយប្រើថ្នាំស្ពឹកចាក់ជុំវិញ ដូច្នេះ អ្នកនឹងមិនមានការឈឺចាប់អ្វីឡើយក្នុងពេលច្រឹបសាច់នេះចេញ
- នៅពេលតំបន់នោះស្ពឹកហើយ គ្រូពេទ្យនឹងចាក់បញ្ចូលម្ជុរទៅកន្លែងដែលត្រូវបានសម្អាត ហើយយកជាលិកាពីក្នុងនោះចេញ
- អ្នកប្រហែលជាមានអារម្មណ៍ថា ដូចមានសម្ពាធខ្លះនៅពេលដកម្ជុរចេញវិញ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បន្ទាប់មក គ្រូពេទ្យនឹងសង្កតកន្លែងដែលច្រឹបនោះជាមួយកំប្រេះស្អាត ដើម្បីកុំឲ្យមានការហូរឈាម និងរុំវាដោយបង់រុំស្អាតផងដែរ៕