ប្រជាជនអាមេរិកប្រហែល ១០ភាគរយហើយដែលមានជំងឺផ្តាសាយជារៀងរាល់ឆ្នាំ ហើយភាគច្រើនគឺស្ថិតនៅក្នុងរដូវរងារតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលមនុស្សភាគច្រើនអាចកើតជំងឺផ្តាសាយ ដោយមានលក្ខណៈស្រាលក៏ដោយ តែសម្រាប់មនុស្សចាស់ និងអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយវិញ ជំងឺនេះអាចសម្លាប់ជីវិតគេបាន។ យ៉ាងណាមិញ អ្នកគួរតែទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាមានអាការៈជំងឺផ្តាសាយដូចខាងក្រោមនេះ៖

  • ការក្តៅខ្លួនកើតបាត់ៗ។ រឿងនេះអាចជាសញ្ញានៃការបង្ករោគកាន់តែគ្រោះថ្នាក់
  • អ្នកចាប់ផ្តើមពិបាកដកដង្ហើម ឬមានបញ្ហាសុខភាពណាផ្សេងធ្ងន់ធ្ងរ
  • អ្នកមិនមានអារម្មណ៍ថា ខ្លួនឯងមានភាពធូរស្រាលជាងមុនសោះ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • អ្នកក្អកមកមានស្លេស្មខាប់៕