យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែឈើខ្មែរយើងសម្បូរទៅដោយរសជាតិផ្អែមឆ្ងាញ់ និងមានគុណតម្លៃអាហារូបត្ថម្ភខ្ពស់ ប៉ុន្តែប្រសិនបើទទួលទានមិនបានត្រឹមត្រូវទេ ជាតិស្ករ និងកាឡូរីដ៏ច្រើនអាចធ្វើឱ្យអ្នកឡើងទម្ងន់បានយ៉ាងងាយ។
ដើម្បីទទួលបានវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មពេញលេញ អ្នកជំនាញណែនាំឱ្យទទួលទានក្នុងបរិមាណសមល្មមចន្លោះពី ៣ ទៅ ៥ ចំណែកក្នុងមួយថ្ងៃ ដោយផ្ដោតលើការគ្រប់គ្រងបរិមាណសម្រាប់ផ្លែឈើដែលមានជាតិស្ករខ្ពស់ដូចខាងក្រោម៖
ដំបូងគឺ “មង្ឃុត” ដែលសម្បូរជួយកាត់បន្ថយការរលាក និងឈឺសន្លាក់ អ្នកគួរញ៉ាំត្រឹមតែ ៤ ផ្លែក្នុងមួយពេល។ ទីពីរគឺ “មៀន” ដែលសម្បូរវីតាមីន C ជំនួយដល់ស្បែក និងភ្នែក គួរទទួលទានត្រឹម ៥ ទៅ ៦ គ្រាប់ប៉ុណ្ណោះ។ ទីបីគឺ “ឡុងកុង” ដែលមានសមត្ថភាពជួយកាត់បន្ថយកម្ដៅក្នុងរាងកាយ និងបាត់បង់អាការៈក្ដៅក្នុងមាត់ អ្នកគួរញ៉ាំចន្លោះពី ៥ ទៅ ៦ គ្រាប់ជាការស្រេច។
ចំណែកឯទីបួនគឺ “សាវម៉ាវ” ដែលជួយការពារជំងឺផ្ដាសាយ និងពង្រឹងឆ្អឹងឱ្យរឹងមាំ គួរញ៉ាំត្រឹម ៤ ផ្លែ។ ជាចុងក្រោយសម្រាប់ “ទុរេន” ដែលជាស្ដេចផ្លែឈើសម្បូរដោយថាមពល និងប៉ូតាស្យូមខ្ពស់ អ្នកគួរញ៉ាំត្រឹមតែ ១ គ្រាប់តូចប៉ុណ្ណោះក្នុងមួយដង ព្រោះវាមានកម្រិតផ្អែមមុតដែលអាចធ្វើឱ្យឡើងជាតិស្ករក្នុងឈាមរហ័ស។ អ្វីដែលសំខាន់បំផុតគឺការជ្រើសរើសទទួលទានផ្លែឈើស្រស់ៗជំនួសឱ្យផ្លែឈើកំប៉ុង ឬផ្លែឈើក្រៀមដែលមានលាយស្ករច្រើន ដើម្បីរក្សាតុល្យភាពជាតិស្ករ និងផ្ដល់នូវជីវជាតិទ្រទ្រង់រាងកាយឱ្យរឹងមាំជានិច្ចដោយមិនបារម្ភរឿងលើសទម្ងន់៕