បុគ្គលិកក្រុមហ៊ុនទាំងឡាយអាចអនុវត្តតាមវិធីទាំងឡាយខាងក្រោមដើម្បីការពារសុខភាពបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនត្រូវថែមម៉ោងទេក្រោយពេលចេញពីធ្វើការ ព្រោះការងារគឺធ្វើមិនចេះចប់ទេ។ បើអ្នកតែងតែថែមម៉ោងធ្វើការដល់យប់ជ្រៅ នោះសុខភាពអ្នកនឹងងាយទ្រុឌទ្រោមខ្លាំងណាស់។
2. អ្នកត្រូវគេងឱ្យបានគ្រប់ម៉ោង មិនត្រូវក្រោកពីព្រលឹមដើម្បីធ្វើការឡើយ ព្រោះបើអ្នកគេងមិនគ្រប់ ការងារទាំងអស់ នឹងមិនអាចទទួលបានលទ្ធផលល្អឡើយ ដោយអាចស្ទះអស់ ដោយសារតែខួរក្បាលអ្នកមិនទាន់ជ្រះស្រលះ។
3. អ្នកត្រូវតែចេះសម្រាក និងដើរលំហែលកាយ ដើម្បីកាត់បន្ថយសម្ពាធការងារ ព្រោះមានតែគ្មានសម្ពាធការងារទេ ទើបអាចធ្វើឲ្យសុខភាពអ្នកល្អ មិនងាយកើតមានជំងឺឡើយ។
4. អ្នកត្រូវបរិភោគអាហារដែលមានសារធាតុចិញ្ចឹម និងវិតាមីនឱ្យបានច្រើន ព្រោះអាហារទាំងនេះ នឹងអាចជួយការពារសុខភាពអ្នកបានយ៉ាងល្អ មិនងាយទ្រុឌទ្រោមឡើយក្រោយពេលដែលបំពេញការងារច្រើន។
5. បើអ្នកមិនអាចធ្វើបាន អ្នកមិនត្រូវបង្ខំទេ អ្នកត្រូវតែរកជំនួយមកជួយអ្នក ទើបអ្នកអាចថែរក្សាសុខភាពបានល្អ។ ដូចនេះ អ្នកនឹងអាចបន្តការងារក្រោយបានយ៉ាងជោគជ័យតែម្តង៕