យោងតាមការចុះផ្សាយពីប្រភពរទេស ការជ្រើសរើសរបបអាហារសុខភាព មិនត្រឹមតែផ្ដោតលើអ្វីដែលយើងញ៉ាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវដឹងពីអាហារដែល “មិនត្រូវធាតុគ្នា” ព្រោះការផ្គូផ្គងខុសអាចបង្កផលប៉ះពាល់ដល់រាងកាយយ៉ាងធ្ងន់ធ្ងរ។
គូដែលគ្រោះថ្នាក់បំផុតគឺ “ទុរេន និងគ្រឿងស្រវឹង” ព្រោះវាអាចបណ្ដាលឱ្យថប់ដង្ហើម ឡើងកម្ដៅខ្លាំង វិលមុខ និងអាចគ្រោះថ្នាក់ដល់ជីវិត។ បន្ទាប់មកគឺ “ឪឡឹក និងអាហារបំពង” ដែលធ្វើឱ្យក្រពះពិបាករំលាយជាតិខ្លាញ់ និងជំរុញឱ្យពោះវៀនធ្វើការខុសប្រក្រតី បណ្ដាលឱ្យឈឺពោះ ឬរាករូសភ្លាមៗ។
ចំពោះការញ៉ាំ “សាច់ជ្រូក ជាមួយការ៉េម” ក៏គួរចៀសវាងដែរ ព្រោះភាពត្រជាក់ខ្លាំងនឹងធ្វើឱ្យអង់ស៊ីមរំលាយអាហារចុះខ្សោយ បង្កជាអាការៈហើមពោះ ឬណែនទ្រូង។ សូម្បីតែបន្លែដែលយើងគិតថាផ្តល់វីតាមីនខ្ពស់ដូចជា “ប៉េងប៉ោះ និងតាសក់” ក៏មិនគួរញ៉ាំជាមួយគ្នាដែរ ព្រោះអង់ស៊ីមក្នុងតាសក់នឹងទៅបំផ្លាញវីតាមីន C ក្នុងប៉េងប៉ោះ ធ្វើឱ្យអ្នកបាត់បង់ជីវជាតិយ៉ាងច្រើន។ ចំណែកឯ “ពងស្ងោរ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន” (កាហ្វេ ឬតែ) ក៏មិនត្រូវគ្នាដែរ ព្រោះកាហ្វេអ៊ីននឹងទៅរារាំងការស្រូបយកជាតិដែកពីពងទា។
ក្រៅពីនេះ ការប្រើ “ទឹកឃ្មុំ ជាមួយទឹកក្ដៅខ្លាំង” លើសពី 60°C នឹងធ្វើឱ្យវីតាមីន និងអង់ស៊ីមល្អៗរលាយបាត់បង់គុណភាពអស់។ ជាចុងក្រោយ ការញ៉ាំ “បាយ ជាមួយគុយទាវ” ក្នុងពេលតែមួយ គឺជាការផ្ទុកជាតិកាបូអ៊ីដ្រាតលើសកម្រិត ដែលធ្វើឱ្យរាងកាយប្រើប្រាស់វីតាមីន B1 ច្រើនហួសដើម្បីដុតរំលាយ បណ្ដាលឱ្យអ្នកមានអារម្មណ៍ងងុយគេង ល្វើយ និងងាយប្រឈមនឹងការឡើងជាតិស្ករក្នុងឈាម។
ការយល់ដឹងពីការផ្គូផ្គងអាហារឱ្យបានត្រឹមត្រូវ គឺជាជំហានដំបូងដ៏សំខាន់ដើម្បីថែរក្សាសុខភាពឱ្យបានមាំមួន និងទទួលបានជីវជាតិពីអាហារបានយ៉ាងពិតប្រាកដ៕