ជំងឺសសៃឈាមបេះដូងកើនឡើងជាលំដាប់មកទល់សព្វថ្ងៃនេះ ហើយកត្តាហានិភ័យចម្បងមួយនៃជំងឺនេះ គឺបញ្ហានៃការស្ទះសសៃឈាមអាកទែ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សសៃឈាមអាកទែ ឬសសៃឈាមក្រហមដែលគ្មានសុខភាពល្អមិនអាចដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមចាំបាច់ពីបេះដូងទៅកាន់ផ្នែកផ្សេងៗនៃរាងកាយបានឡើយ។ ជាតិខ្លាញ់ និងកូឡេស្តេរ៉ូលអាចកកើតឡើងនៅក្នុងសសៃឈាមដែលបណ្ដាលឲ្យសសៃឈាមរួមតូចកកស្ទះ។ បញ្ហានេះ គឺអាចបង្កជាជំងឺស្ទះសសៃឈាមដែលនឹងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាមអាកទែ។ ប៉ុន្តែកុំបារម្ភ ក៏ព្រោះអ្នកអាចជៀសផុតពីបញ្ហានៃជំងឺស្ទះសសៃឈាមបេះដូង ឬការស្ទះសសៃឈាមនោះ គឺងាយណាស់! ដោយគ្រាន់តែប្រកាន់ខ្ជាប់របបអាហារត្រឹមត្រូវ និងការធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណទៀងទាត់។ ប៉ុន្តែថាតើអាហារប្រភេទណាខ្លះទៅដែលជួយទប់ស្កាត់បញ្ហាជំងឺសសៃឈាមបេះដូង? ថ្ងៃនេះវេបសាយសុខភាព Health.com.kh
នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ ក៏ដូចជាសម្អាតសសៃឈាមដែលស្ទះបានឆាប់រហ័ស ៖

១. ទំពាំងបារាំង

ក្រៅពីសម្អាតសសៃឈាមហើយនោះ បន្លែនេះក៏ជួយបញ្ចុះសម្ពាធឈាមផងដែរ។ ទំពាំងបារាំងជាអាហារដ៏ល្អបំផុតសម្រាប់សុខភាពបេះដូង។

២. ផ្លែទម្លាប់

សារធាតុ polyphenols និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលមានក្នុងផ្លែទម្លាប់ជួយកាត់បន្ថយជាតិខ្លាញ់ទ្រីគ្លីសេរីដ និងកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយទប់ស្កាត់បញ្ហាស្ទះសសៃឈាម។ ផ្លែឈើនេះក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃផងដែរ។

៣. តែបៃតង

តែបៃង ជួយរារាំងការស្រូបយកជាតិកូឡេស្តេរ៉ូលនៅពេលវាត្រូវបានរំលាយ។ ការទទួលទានតែបៃតងយ៉ាងហោចណាស់ ២ ពែងជាប្រចាំ គឺសម្អាតសសៃឈាមបានយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

៤. រមៀត

រួមបញ្ចូលរមៀតក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីរក្សា និងធ្វើឱ្យសុខភាពសសៃឈាមកាន់តែប្រសើរឡើង។

៥. ផ្លែបឺរ

ផ្លែបឺរ គឺជាផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ។ វាមិនត្រឹមតែផ្ដល់ប្រយោជន៍យ៉ាងប្រសើរចំពោះស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សុខភាពសសៃឈាម និងបេះដូងផងដែរ។ ផ្លែបឺរ​ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម ចូរព្យាយាមទទួលទានផ្លែបឺររាល់ថ្ងៃជាប្រចាំ។

៦. ផ្លែទទឹម

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារសសៃឈាមពីការបំផ្លាញ ឬខូចខាត និងរក្សាសុខភាពសសៃឈាមល្អប្រសើរ។ ទទឹមក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែ។ លើសពីនេះទៅទៀត ផ្លែទទឺម ជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឲ្យឈាមហូរបានស្រួល។ ទទួលទានផ្លែទទឺម ១ ឬ ២ ជាប្រចាំ ឬទទួលទានទឹកផ្លែទទឺម ដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃឈាម។

៧. ឈើអែម

ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាសុខភាពបេះដូងដោយការពារឈាមប្រឆាំងនឹងអុកស៊ីតកម្ម។

៨. ផ្កាខាត់ណាខៀវ ឬប្រូខូលី

បន្លែនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងវីតាមីន K ដែលជួយរក្សាកាល់ស្យូមមិនឱ្យបង្កគ្រោះថ្នាក់ដល់សសៃឈាម៕