វីតាមីន D ជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ជួយឱ្យឆ្អឹងរឹងមាំ និងពង្រឹងប្រព័ន្ធការពាររាងកាយ ។ ជាទូទៅ រាងកាយរបស់យើងអាចផលិតវីតាមីន D បានតាមរយៈពន្លឺព្រះអាទិត្យ ប៉ុន្តែយើងក៏អាចទទួលបានវាពីរបបអាហារប្រចាំថ្ងៃផងដែរ ។
ខាងក្រោមនេះ គឺជាប្រភពអាហារដែលសម្បូរទៅដោយវីតាមីន D ៖
១. ត្រីដែលមានជាតិខ្លាញ់
នេះគឺជាប្រភពដ៏ល្អបំផុតនៃវីតាមីន D ពីធម្មជាតិ៖
-ត្រីសាម៉ុង (Salmon): ត្រីសាម៉ុងព្រៃមានវីតាមីន D ខ្ពស់ជាងត្រីចិញ្ចឹម។
-ត្រីធូណា (Tuna): ជាជម្រើសងាយស្រួលរក (ជាពិសេសប្រភេទកំប៉ុង)។
-ត្រីស្បៃកា (Mackerel) និងត្រីសាឌីន (Sardines): សម្បូរទៅដោយវីតាមីន D និងអាស៊ីតខ្លាញ់អូមេហ្គា ៣។
២. គ្រឿងសមុទ្រ និងប្រេងត្រី
-ប្រេងថ្លើមត្រី: វាជាអាហារបំប៉នដែលមានកំហាប់វីតាមីន D ខ្ពស់បំផុត (ត្រឹមតែ ១ ស្លាបព្រាកាហ្វេ អាចផ្តល់វីតាមីន D លើសពីតម្រូវការប្រចាំថ្ងៃ)។
-គ្រំ ឬលៀសសមុទ្រ: មានផ្ទុកវីតាមីន D និងជាតិស័ង្កសីខ្ពស់។
៣. ផ្នែកលឿងនៃស៊ុត
ស៊ុតគឺជាប្រភពវីតាមីន D ដ៏ងាយស្រួលបំផុតសម្រាប់របបអាហារប្រចាំថ្ងៃ។ វីតាមីន D ភាគច្រើនស្ថិតនៅក្នុងផ្នែកលឿង ដូច្នេះកុំបោះវាចោលអី ប្រសិនបើអ្នកចង់បានវីតាមីននេះ។
៤. ផ្សិត
ផ្សិតគឺជាប្រភពវីតាមីន D តែមួយគត់ដែលបានមកពីរុក្ខជាតិ។ ស្រដៀងនឹងមនុស្សដែរ ផ្សិតអាចផលិតវីតាមីន D នៅពេលវាប៉ះនឹងពន្លឺ UV ពីព្រះអាទិត្យ។
៥. អាហារដែលគេបន្ថែមវីតាមីន D
ដោយសារអាហារធម្មជាតិមានវីតាមីន D តិចតួច ទើបគេបង្កើតអាហារដែលបន្ថែមវីតាមីននេះ រួមមាន៖
-ទឹកដោះគោស្រស់៖ ភាគច្រើនត្រូវបានបន្ថែមវីតាមីន D។
-ទឹកសណ្តែក ឬទឹកដោះគោរុក្ខជាតិ៖ សម្រាប់អ្នកមិនញ៉ាំសាច់។
-ទឹកក្រូចស្រស់: ប្រភេទខ្លះមានបន្ថែមជាតិកាល់ស្យូម និងវីតាមីន D។
-ធញ្ញជាតិ : ធញ្ញជាតិសម្រាប់ញ៉ាំពេលព្រឹកមួយចំនួន។