យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសរបបអាហារដែលត្រឹមត្រូវគឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងដងខ្លួនឱ្យស្រស់ស្អាត និងជួយឱ្យដើមទ្រូងត្រលប់មកមានភាពតឹងណែនទាក់ទាញឡើងវិញ។
ប្រភពប្រូតេអ៊ីនពី សណ្តែកឡង់ទីល ផលិតផលទឹកដោះគោ និងស៊ុត គឺជាគ្រឹះយ៉ាងមាំមួនក្នុងការកសាងសាច់ដុំទ្រូង ខណៈដែលគ្រាប់ធញ្ញជាតិដែលសម្បូរដោយជាតិសរសៃជួយទ្រទ្រង់ជាលិកាឱ្យរឹងមាំ ការពារការយារធ្លាក់ជាពិសេសសម្រាប់ស្ត្រីក្រោយសម្រាលកូន។ លើសពីនេះ រុក្ខជាតិដែលមានគុណសម្បត្តិជាឱសថដូចជា រមៀត ដើរតួជាអ្នកជំរុញរបត់ឈាមរត់នៅតំបន់ដើមទ្រូងឱ្យកាន់តែប្រសើរឡើង រួមជាមួយផ្លែឈើអំបូរផ្លែភ្លាំ ផ្លែប៉ែស និងប៊្លូបឺរី ដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយឱ្យដើមទ្រូងមើលទៅមានសភាពទ្រលុកទ្រលន់ និងតឹងណែនជានិច្ច។
ដើម្បីបង្កើនភាពពេញលេញនៃដើមទ្រូង គ្រាប់ពូជរុក្ខជាតិដូចជា គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ផ្លេក គឺជាជំនួយការដ៏ពិសេសក្នុងការជំរុញការផលិតអ័រម៉ូនអេស្ត្រូសែនដែលជាហរម៉ូនភេទស្រីដ៏សំខាន់។ ទន្ទឹមនឹងនេះ បន្លែអំបូរស្ពៃដូចជា ផ្កាខាត់ណាខៀវ និងស្ពៃក្តោប ជួយរក្សាតុល្យភាពហរម៉ូនក្នុងរាងកាយឱ្យមានស្ថិរភាព ខណៈដែលត្រីដែលមានជាតិខ្លាញ់ខ្ពស់ដូចជា ត្រីសាល់ម៉ុន និងត្រីធូណា ផ្តល់នូវអាស៊ីតខ្លាញ់អូមេហ្គា ៣ ដើម្បីជួសជុលកោសិកា និងពង្រឹងជាលិកាដើមទ្រូងពីខាងក្នុង។
ការរួមបញ្ចូលអាហារទាំង ៧ យ៉ាងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ រួមជាមួយការហាត់ប្រាណសមស្រប នឹងជួយឱ្យអ្នករក្សាបាននូវរូបរាងដ៏ទាក់ទាញ ដើមទ្រូងតឹងណែន និងបង្កើនទំនុកចិត្តក្នុងគ្រប់កាលៈទេសៈ៕