យោងតាមការចុះផ្សាយពីប្រភពបរទេស ការសម្រេចកាមដោយខ្លួនឯងមិនត្រឹមតែជាការកំដរអារម្មណ៍មួយពេលនោះទេ ប៉ុន្តែវាគឺជា “ជំនួយការ” ដ៏វិសេសដែលជួយឱ្យបុរសៗយល់ច្បាស់ពីចំណុចរំញោចរបស់ខ្លួនឯង ដើម្បីយកទៅបង្កើនក្ដីសុខក្នុងជីវិតសិចជាមួយដៃគូឱ្យកាន់តែប្រសើរ។
អាថ៌កំបាំងដ៏សំខាន់បំផុតនោះគឺ វាជួយបង្ហាត់ការគ្រប់គ្រងអារម្មណ៍ដើម្បីដោះស្រាយបញ្ហាបញ្ចេញទឹកកាមលឿនពេក ដែលជួយឱ្យអ្នកអាចអូសបន្លាយពេលវេលាបានយូរ និងមានភាពជឿជាក់ជាងមុន។ ក្រៅពីអត្ថប្រយោជន៍ផ្លូវកាយ វាក៏ជាថ្នាំបំបាត់ស្រ្តេសដ៏ពូកែតាមរយៈការបញ្ចេញអ័រម៉ូននៃក្ដីសុខដូចជា Dopamine និង Oxytocin ដែលជួយឱ្យខួរក្បាលធូរស្រាល កាត់បន្ថយភាពតានតឹងពីការងារ និងជួយឱ្យគេងលក់ស្រួលស្កប់ស្កល់។
ដើម្បីឱ្យ “ជំនួយការ” នេះដុតបញ្ឆេះថាមពលបានកាន់តែប្លែក បុរសៗអាចសាកល្បងផ្លាស់ប្តូរទម្លាប់ថ្មីៗដូចជាការប្រើប្រាស់ដៃម្ខាងទៀតដែលមិនជំនាញ ឬការប្រើប្រាស់សម្ភារៈជំនួយផ្សេងៗ។ ទោះជាយ៉ាងណា អ្វីដែលអ្នកមិនគួរមើលរំលងនោះគឺ “តុល្យភាព” ព្រោះការអនុវត្តក្នុងកម្រិតសមល្មមនឹងផ្ដល់ផលវិជ្ជមានដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយ ប៉ុន្តែប្រសិនបើជ្រុលហួសហេតុពេក វានឹងបង្កជាការរលាកដល់ស្បែក និងប៉ះពាល់ដល់តុល្យភាពអារម្មណ៍វិញ។
ចូរចងចាំថា ការសម្រេចកាមគឺជាវិធីបន្ថែមភាពរីករាយ ប៉ុន្តែវាមិនអាចជំនួសឱ្យការរួមរ័កពិតប្រាកដដែលមានប្រយោជន៍ដល់ប្រព័ន្ធរបត់ឈាមបានទាំងស្រុងនោះទេ។ ការយល់ដឹងពីអាថ៌កំបាំងទាំងនេះ នឹងជួយឱ្យអ្នកអាចគ្រប់គ្រងសុខភាព និងក្ដីសុខរបស់ខ្លួនឯងបានយ៉ាងមានប្រសិទ្ធភាពបំផុត៕