យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្សិតចំបើងគឺជាបន្លែដែលឆាប់រលួយបំផុត ដោយសារវាភាយជាតិទឹកចេញមកក្រៅរហូត ដែលធ្វើឱ្យមនុស្សភាគច្រើនជួបបញ្ហាផ្សិតឡើងខ្មៅ និងរលួយត្រឹមតែមួយយប់ប៉ុណ្ណោះ។
កំហុសឆ្គងដ៏ធំបំផុតដែលយើងតែងតែធ្វើ គឺការយកផ្សិតទាំងថង់ប្លាស្ទិកទៅដាក់ក្នុងទូទឹកកកភ្លាមៗ ដែលបង្កជាសំណើមនិងតំណក់ទឹកធ្វើឱ្យផ្សិតខូចគុណភាពយ៉ាងរហ័ស។ ដើម្បីរក្សាផ្សិតឱ្យនៅសរស្អាត និងស្រួយឆ្ងាញ់ អ្នកត្រូវយកវាចេញពីថង់ រួចប្រើក្រដាសស្ងួតជូតដីចេញឱ្យស្អាត (ហាមលាងទឹក) បន្ទាប់មកខ្ចប់ជាមួយក្រដាសកាសែត ឬក្រដាសជូតមាត់ច្រើនជាន់ដើម្បីបឺតស្រូបសំណើម រួចដាក់ក្នុងប្រអប់ដែលមានចោះរន្ធខ្យល់មុននឹងបញ្ចូលទៅក្នុងទូទឹកកក។
ក្រៅពីការខ្ចប់ក្រដាស អ្នកអាចប្រើវិធី “ស្រឡោករួចដាក់ក្លាសេ” ដែលមានប្រសិទ្ធភាពខ្ពស់បំផុត ដោយគ្រាន់តែស្រឡោផ្សិតក្នុងទឹកពុះលាយអំបិល ១-២ នាទី រួចស្រង់ដាក់ទឹកត្រជាក់ និងទុកឱ្យស្រក់ទឹកអស់មុននឹងដាក់ក្នុងប្រអប់ជិតសម្រាប់ក្លាសេ ដែលវិធីនេះអាចរក្សាភាពស្រស់បានពី ៣ ទៅ ៥ ថ្ងៃ។ មួយវិញទៀត អ្នកក៏អាចដាក់ផ្សិតក្នុងចានដែលមានទឹកស្អាតលិច ដើម្បីការពារកុំឱ្យផ្សិតប៉ះខ្យល់នាំឱ្យឡើងខ្មៅ ប៉ុន្តែត្រូវចាំថាត្រូវផ្លាស់ប្តូរទឹកជារៀងរាល់ថ្ងៃ។ ការជ្រើសរើសផ្សិតដែលនៅក្រពុំណែនល្អ មិនទាន់រីក និងមិនមានស្នាមជាំតាំងពីដំបូង គឺជាគន្លឹះមាសដែលជួយឱ្យការរក្សាទុកតាមវិធីសាស្ត្រខាងលើទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក៕