យោងតាមការផ្សាយពីប្រភពបរទេស ការប្រើប្រាស់គ្រឿងអគ្គិសនីក្នុងផ្ទះហាក់ជារឿងសាមញ្ញ ប៉ុន្តែទម្លាប់ខុសឆ្គងដែលមនុស្ស ៩០% តែងតែអនុវត្ត បានក្លាយជាមេខ្លោងបង្កឱ្យវិក្កយបត្រភ្លើងឡើងខ្ពស់គួរឱ្យកត់សម្គាល់។
កំហុសដំបូងគេគឺការបិទទូរទស្សន៍ត្រឹមតែតេឡេ ដែលតាមពិតវាគ្រាន់តែជាការផ្អាកដំណើរការបណ្ដោះអាសន្នប៉ុណ្ណោះ ខណៈគ្រឿងបំណែកខាងក្នុងនៅតែបន្តស៊ីភ្លើងបន្តិចម្ដងៗ។
ទន្ទឹមនឹងនេះ ការមិនដែលបិទ ឬកំណត់ដំណើរការ Router Wi-Fi ឡើងវិញ ក៏បណ្តាលឱ្យឧបករណ៍ឡើងកម្ដៅ និងដំណើរការលើសកម្លាំង ដែលនាំឱ្យខ្ជះខ្ជាយថាមពល និងធ្វើឱ្យអ៊ីនធឺណិតដើរយឺត។ ចំពោះការប្រើប្រាស់ទូទឹកកកវិញ ការដាក់អាហារណែនពេក ឬផ្អែបជាប់ជញ្ជាំងទូ នឹងរារាំងលំហូរខ្យល់ត្រជាក់ បង្ខំឱ្យម៉ាស៊ីនត្រូវដើរខ្លាំងជាងមុនដើម្បីរក្សាសីតុណ្ហភាព។ បន្ថែមពីនេះ ការដោះម៉ាស៊ីនបឺតផ្សែងមកលាងញឹកញាប់ពេក ឬការសម្អាតម៉ាស៊ីនបោកខោអាវមិនត្រូវបច្ចេកទេស សុទ្ធតែធ្វើឱ្យឧបករណ៍ធ្លាក់ចុះប្រសិទ្ធភាព និងស៊ីភ្លើងលើសកម្រិត។
ការងាកមកកែប្រែទម្លាប់តូចតាចទាំងនេះ មិនត្រឹមតែជួយឱ្យអ្នកសន្សំលុយបានច្រើនក្នុងមួយខែៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពន្យារអាយុកាលឧបករណ៍ប្រើប្រាស់ឱ្យនៅថ្មី និងរឹងមាំបានយូរអង្វែងទៀតផង៕