យោងតាមការចុះផ្សាយពីប្រភពបរទេស ការកាត់បន្ថយជាតិកាបូអ៊ីដ្រាត ឬជាតិស្ករពីរបបអាហារ គឺជាគន្លឹះសំខាន់ក្នុងការបញ្ចុះទម្ងន់ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម។
ក្នុងចំណោមផ្លែឈើជាច្រើនប្រភេទ ឪឡឹកត្រូវបានចាត់ទុកថាជាផ្លែឈើដែលមានជាតិកាបូអ៊ីដ្រាតទាបជាងគេបំផុត (ត្រឹមតែ ៩២% ជាទឹក) ដែលជួយដល់សុខភាពបេះដូង និងឆ្អឹង។ បន្ទាប់មកគឺផ្លែឈើដូចជា ផ្លែបឺរ ស្រ្តប៊ឺរី ផ្លែប៉េស និងត្រសក់ស្រូវ ដែលមិនត្រឹមតែផ្ដល់ជាតិស្ករតិចតួចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្បូរទៅដោយវីតាមីន A, C និងជាតិសរសៃខ្ពស់ ជួយការពារស្បែក និងពង្រឹងប្រព័ន្ធរំលាយអាហារ។ បន្ថែមពីនេះ ផ្លែម្នាស់ និងផ្លែប៊្លែកប៊ឺរី ក៏ផ្ដល់នូវអង់ស៊ីមជំនួយដល់ការរំលាយជាតិប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងសកម្ម ដើម្បីការពាររាងកាយពីជំងឺផ្សេងៗ។
ការជ្រើសរើសផ្លែឈើទាំង ៨ មុខនេះមកដាក់ក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីសាស្ត្រដ៏ឆ្លាតវៃដើម្បីទទួលបានជីវជាតិគ្រប់គ្រាន់ ដោយមិនចាំបាច់បារម្ភពីរឿងលើសជាតិស្ករ៕