យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សាទុកបន្លែផ្លែឈើក្នុងកន្លែងកក គឺជាវិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការទប់ស្កាត់ការរីកលូតលាស់នៃបាក់តេរី និងមេរោគផ្សេងៗ ជាពិសេសនៅពេលដែលយើងរក្សាសីតុណ្ហភាពឱ្យនៅកម្រិត -១៧.៧៨ អង្សាសេ ឬទាបជាងនេះ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីកុំឱ្យអាហារបាត់បង់រសជាតិ ពណ៌សម្បុរ ឬខូចទ្រង់ទ្រាយដោយសារការកកខ្លាំងពេក អ្នកជំនាញណែនាំឱ្យប្រើប្រាស់បន្លែផ្លែឈើទាំងនោះក្នុងចន្លោះពេលពី ៨ ទៅ ១២ ខែ ទើបជាការប្រសើរ។
មុននឹងដាក់ចូលក្នុងទូទឹកកក អ្នកគួរលាងសម្អាតពួកវាជាមួយទឹកត្រជាក់ រួចជូតឱ្យស្ងួតល្អ ហើយបន្លែខ្លះក៏គួរចិតសំបកចេញផងដែរ។ ចំណុចសំខាន់មួយទៀត គឺការស្រុះទឹកក្ដៅបន្តិចមុននឹងយកទៅក្លាសេ ព្រោះវាជួយរក្សាសារធាតុចិញ្ចឹម និងពណ៌ឱ្យនៅស្រស់ស្អាតបានយូរ។ ជាចុងក្រោយ ត្រូវច្រកអាហារទាំងនោះក្នុងថង់ដែលមានខ្សែរ៉ូត ឬប្រអប់បិទជិត ដោយព្យាយាមយកខ្យល់ចេញឱ្យអស់តាមដែលអាចធ្វើទៅបាន ដើម្បីធានាថាអាហាររបស់អ្នកនៅតែមានគុណភាពខ្ពស់ដូចទើបទិញមកថ្មីៗ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕