យោងតាមការចុះផ្សាយពីប្រភពបរទេស បាយសំរូបគឺជាជម្រើសមាសសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយសារវាមានសន្ទស្សន៍ជាតិស្ករទាបជាងបាយស ដែលជួយទប់ស្កាត់ការហក់ឡើងនៃជាតិស្ករក្នុងឈាមភ្លាមៗក្រោយពេលញ៉ាំរួច។
ដើម្បីទទួលបានសុវត្ថិភាពខ្ពស់ អ្នកជំនាញណែនាំឱ្យអ្នកជំងឺកម្រិតបរិមាណត្រឹម ១០០ ក្រាមក្នុងមួយពេល ដោយញ៉ាំទន្ទឹមគ្នាជាមួយបន្លែបៃតង ៥០% និងប្រូតេអ៊ីនគ្មានខ្លាញ់ ២៥% នៅក្នុងចានអាហារតែមួយ។ ការចម្អិនតាមវិធីចំហុយ ឬដាំក្នុងឆ្នាំងធម្មតា គឺជាជម្រើសល្អបំផុត ចៀសវាងការឆាជាមួយប្រេង ឬស្ករដែលធ្វើឱ្យបាត់បង់គុណតម្លៃអាហារូបត្ថម្ភ។ លើសពីនេះ អ្នកជំងឺមិនគួរញ៉ាំបាយសំរូបរៀងរាល់ថ្ងៃនោះទេ ប៉ុន្តែគួរញ៉ាំឆ្លាស់គ្នាជាមួយមើមដំឡូង ឬគ្រាប់ធញ្ញជាតិផ្សេងៗដើម្បីរក្សាតុល្យភាពជាតិរ៉ែក្នុងរាងកាយ ព្រមទាំងត្រូវតាមដានកម្រិតជាតិស្ករឱ្យបានទៀងទាត់ និងធ្វើលំហាត់ប្រាណស្រាលៗក្រោយពេលញ៉ាំ ដើម្បីរក្សាសុខភាពឱ្យនៅរឹងមាំបានយូរអង្វែង៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕