បើនិយាយពីល្បឿននៃការឆាប់ស្រកគីឡូ ក្នុងរយៈពេលខ្លី ការ រត់ហាត់ប្រាណ ឈ្នះដាច់ក្នុងការដុតកាឡូរី ប៉ុន្តែការជ្រើសរើសមួយណាដែលល្អបំផុតសម្រាប់អ្នក គឺអាស្រ័យលើកត្តាជាច្រើន ៖
១. ការរត់ហាត់ប្រាណ
ការរត់គឺជាវិធីសាស្ត្រដុតកាឡូរីបានយ៉ាងលឿន និងមានប្រសិទ្ធភាពបំផុត។
–ការដុតកាឡូរី៖ ការរត់ក្នុងល្បឿនមធ្យមរយៈពេល ៣០ នាទី អាចដុតកាឡូរីបានប្រហែល ២៨០ ទៅ ៥២០ កាឡូរី (អាស្រ័យលើទម្ងន់ខ្លួន និងល្បឿន)។
–អត្ថប្រយោជន៍៖ ជួយឱ្យបេះដូងដើរខ្លាំង ជួយឱ្យរាងកាយបញ្ចេញញើសបានច្រើន និងបង្កើនប្រព័ន្ធរំលាយអាហារឱ្យដើរលឿន (Metabolism) បន្ទាប់ពីហាត់រួច។
–គុណវិបត្តិ៖ បង្កផលប៉ះពាល់ខ្លាំងដល់សន្លាក់ជង្គង់ និងកជើង ជាពិសេសសម្រាប់អ្នកដែលមានទម្ងន់ខ្លួនច្រើនពេក (លើសគីឡូខ្លាំង)។
២. ការដើរហាត់ប្រាណ
ទោះបីជាការដើរដុតកាឡូរីបានតិចជាង ប៉ុន្តែវាជាវិធីសាស្ត្រដែល “មាននិរន្តរភាព” ជាង។
–ការដុតកាឡូរី៖ ការដើរលឿនរយៈពេល ៣០ នាទី ដុតកាឡូរីបានប្រហែល ១២០ ទៅ ១៧០ កាឡូរី។
–អត្ថប្រយោជន៍៖ មានសុវត្ថិភាពខ្ពស់សម្រាប់សន្លាក់ អាចធ្វើបានរាល់ថ្ងៃដោយមិនសូវហត់ខ្លាំង និងស័ក្តិសមបំផុតសម្រាប់អ្នកទើបចាប់ផ្ដើម ឬអ្នកមានបញ្ហាសុខភាព។
–គន្លឹះឱ្យស្រកលឿន ៖ អ្នកត្រូវដើរឱ្យបានយូរជាងការរត់ (ឧទាហរណ៍ ៖ ដើរ ៦០នាទី ដើម្បីឱ្យស្មើនឹងការរត់ ៣០នាទី) ។
បើអ្នកចង់ឆាប់ស្រកបំផុត ការរត់ គឺជាជម្រើសល្អបំផុត ។ ប៉ុន្តែ ប្រសិនបើអ្នកមានទម្ងន់ខ្លួនលើសខ្លាំង ឬឈឺជង្គង់ ការដើរលឿន គឺជាជម្រើសឆ្លាតវៃជាង ព្រោះអ្នកអាចធ្វើវាបានរាល់ថ្ងៃដោយមិនរងរបួស ៕