យោងតាមការចុះផ្សាយពីប្រភពបរទេស ថ្លើមគឺជាសរីរាង្គដ៏សំខាន់បំផុតដែលបំពេញតួនាទីជាង ៥០០ មុខក្នុងរាងកាយ រាប់ចាប់ពីការរំលាយអាហារ រហូតដល់ការចម្រោះជាតិពុលចេញពីឈាម។
លោកវេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀន បានចែករំលែកថា ការញ៉ាំ ផ្កាខាត់ណាខៀវ គឺជាជម្រើសដ៏ល្អបំផុត ព្រោះវាសម្បូរទៅដោយសារធាតុ Sulforaphane ដែលជួយជំរុញដំណើរការបន្សាបជាតិពុលក្នុងថ្លើម និងកាត់បន្ថយការលើសជាតិខ្លាញ់ក្នុងថ្លើមបានយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើអ្នកមិនចូលចិត្តផ្កាខាត់ណាខៀវ អ្នកអាចជំនួសដោយស្ពៃក្តោប ឬស្ពៃខៀវដែលផ្ដល់អត្ថប្រយោជន៍ស្រដៀងគ្នា។
ក្រៅពីនេះ មើមឆៃថាវក្រហម ក៏ជាអាហារបំប៉នថ្លើមដ៏ពូកែ ព្រោះវាមានសារធាតុ Betalains ដែលជួយកាត់បន្ថយសម្ពាធអុកស៊ីតកម្ម និងជួយឱ្យអង់ស៊ីមថ្លើមត្រឡប់មកសភាពធម្មតាវិញ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាថ្លើមឡើងជាតិខ្លាញ់។ ចុងក្រោយគឺ ផ្កាអាទីឆូក ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ Silymarin ដែលជួយការពារកោសិកាថ្លើមពីការរលាក ជម្រុញការផលិតទឹកប្រមាត់ដើម្បីរំលាយជាតិខ្លាញ់ និងជួយឱ្យកោសិកាថ្លើមដែលខូចខាតអាចងើបឡើងវិញបានយ៉ាងឆាប់រហ័ស។
ការបញ្ចូលបន្លែទាំង ៣ ប្រភេទនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីសាស្ត្រដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុតក្នុងការរក្សាសុខភាពថ្លើមឱ្យរឹងមាំ៕