យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកប៉េងប៉ោះមិនត្រឹមតែជាភេសជ្ជៈស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រភពនៃវីតាមីន C, A និង B ព្រមទាំងជាតិរ៉ែសំខាន់ៗដែលផ្ដល់អត្ថប្រយោជន៍យ៉ាងស្កប់ស្កល់ដល់រាងកាយ។
បើតាមការស្រាវជ្រាវ ទឹកប៉េងប៉ោះមានសមត្ថភាពជួយការពារកោសិកាពីការខូចខាត និងកាត់បន្ថយការរលាកក្នុងរាងកាយតាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាគឺ លីកូពែន ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូង។
ក្រៅពីការការពារកោសិកា ការញ៉ាំទឹកប៉េងប៉ោះជាប្រចាំអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ ក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព ដោយសារវាសម្បូរទៅដោយជាតិសរសៃ និងវីតាមីន B3 ។ អ្វីដែលកាន់តែពិសេសសម្រាប់អ្នកចង់គ្រប់គ្រងទម្ងន់ ទឹកប៉េងប៉ោះគឺជាជំនួយការដ៏ល្អ ព្រោះជាតិសរសៃខ្ពស់ជួយឱ្យឆ្អែតបានយូរ កាត់បន្ថយការឃ្លានអាហារផ្ដេសផ្ដាស និងមានកាឡូរីទាបបំផុត ដែលធ្វើឱ្យវាក្លាយជាភេសជ្ជៈដ៏ស័ក្តិសមបំផុតសម្រាប់របបអាហារសុខភាពប្រចាំថ្ងៃ៕