យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាដើមឈើខ្លះមានសម្រស់ស្អាត ឬមានប្រយោជន៍ក៏ដោយ ប៉ុន្តែការដាំវានៅចំពីមុខផ្ទះអាចផ្ដល់ផលវិបាកដែលអ្នកនឹកស្មានមិនដល់។
ទីមួយគឺ ដើមឈើដែលមានជាតិពុល (ដូចជាដើមផ្ការំយោលភ្នំ) ដែលគ្រប់ផ្នែកទាំងអស់របស់វាសុទ្ធតែមានជាតិពុលខ្លាំង អាចបង្កគ្រោះថ្នាក់ដល់ជីវិតប្រសិនបើក្មេងតូច ឬសត្វចិញ្ចឹមច្រឡំបេះញ៉ាំ ហើយក្នុងផ្លូវហុងស៊ុយ វាក៏នាំមកនូវថាមពលអវិជ្ជមានប៉ះពាល់ដល់សុខភាពសមាជិកគ្រួសារផងដែរ។ ទីពីរគឺ ដើមឈើដែលមានក្លិនក្រអូបខ្លាំងពេក (ដូចជាផ្កាម្ជុល) ដែលក្លិនរបស់វាអាចបណ្ដាលឱ្យវិលមុខ ឈឺក្បាល និងបង្កជាអាឡែស៊ីផ្លូវដង្ហើម ជាពិសេសនៅពេលយប់ដែលខ្យល់អាកាសស្ងប់ស្ងាត់ ធ្វើឱ្យបរិយាកាសក្នុងផ្ទះកាន់តែមួហ្មង។
ក្រៅពីនេះ អ្នកគួរជៀសវាង ដើមឈើដែលមានបន្លាស្រួចៗ (ដូចជាដើមឆ្អឹងជំនីរមាន់) ព្រោះវាអាចបង្ករបួសដល់អ្នកដើរកាត់ និងត្រូវបានគេជឿថាជាប្រភពនៃ “គ្រោះ” ដែលរារាំងលាភសក្ការៈ និងធ្វើឱ្យទំនាក់ទំនងក្នុងគ្រួសារងាយមានជម្លោះ។ ចុងក្រោយគឺ ដើមឈើដែលមានឫសដុះរាយប៉ាយ (ដូចជាដើមជ្រៃ ឬដើមសំរោង) ព្រោះឫសដ៏រឹងមាំរបស់វាអាចចាក់ទម្លុះធ្វើឱ្យប្រេះស្រាំគ្រឹះផ្ទះ ខូចប្រព័ន្ធទឹក និងមានមែកស្លឹកក្រាស់ពេកដែលបិទបាំងពន្លឺថ្ងៃ បង្កើតជាភាពងងឹតអាប់អួរនាំមកនូវអារម្មណ៍មិនល្អដល់ម្ចាស់ផ្ទះ។
ដើម្បីសុវត្ថិភាព និងភាពចម្រុងចម្រើន អ្នកគួរជ្រើសរើសដាំដើមឈើណាដែលមានរាងរឹងមាំ ស្លឹកបៃតងខ្ចី និងគ្មានជាតិពុល ឬបន្លាស្រួចនៅបរិវេណច្រកចេញចូលផ្ទះ៕