យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនយល់ថា ឆ្នាំងដែលប្រើរាប់សិបឆ្នាំប្រាកដជាចាស់ខ្មៅ និងពិបាកលាងសម្អាត ប៉ុន្តែអាថ៌កំបាំងពិតប្រាកដមិនមែនស្ថិតលើតម្លៃឆ្នាំងនោះទេ គឺស្ថិតលើការចេះដោះស្រាយស្នាមប្រឡាក់តាមប្រភេទនីមួយៗ។
សម្រាប់ស្នាមខ្លាញ់កក ឬស្នាមខ្លោចខ្មៅដែលជាប់ខាងក្រៅឆ្នាំង អ្នកអាចប្រើម្សៅសូដា ឬម្សៅសាប៊ូកម្ចាត់ស្នាមខ្លាំង មកលាបពីលើរួចខ្ចប់ដោយថង់ប្លាស្ទិកទុកចោលមួយយប់ នោះស្នាមខ្មៅនឹងរបកចេញយ៉ាងងាយនៅពេលដុសលាង។ ប្រសិនបើឆ្នាំងឡើងពណ៌លឿងស្រអាប់ដោយសារប្រតិកម្មកម្ដៅអ្នកអាចប្រើរបស់សាមញ្ញក្នុងផ្ទះបាយដូចជា ទឹកប៉េងប៉ោះ ទឹកខ្មេះស ឬអាស៊ីតក្រូចឆ្មារ មកលាបជូតឱ្យសព្វ នោះវានឹងជួយឱ្យផ្ទៃអ៊ីណុកត្រឡប់មកភ្លឺរលោងដូចថ្មីវិញភ្លាមៗ។
ទោះជាយ៉ាងណា អាថ៌កំបាំងដ៏ធំបំផុតដែលធ្វើឱ្យឆ្នាំងប្រើបានរាប់សិបឆ្នាំនៅតែស្អាត គឺការលាងសម្អាតភ្លាមៗក្រោយពេលប្រើប្រាស់រួច ដោយមិនទុកឱ្យស្នាមខ្លាញ់ ឬកម្ទេចអាហារនៅជាប់រហូតដល់ស្ងួតកកឡើយ។
ការដុសខាត់សម្អាតស្នាមប្រឡាក់តូចតាចជារៀងរាល់ថ្ងៃ គឺជាវិធីបង្ការកុំឱ្យវាក្លាយជាស្រទាប់ខ្លោចក្រាស់ដែលពិបាកដុស។ ការចំណាយពេលថែទាំបន្តិចបន្តួចដោយប្រើរូបមន្តធម្មជាតិ និងការបង្កើតទម្លាប់អនាម័យល្អក្នុងផ្ទះបាយ មិនត្រឹមតែជួយឱ្យសម្ភារប្រើប្រាស់មានសោភណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃថវិកា និងធានាបាននូវអនាម័យខ្ពស់ក្នុងការចម្អិនអាហារសម្រាប់គ្រួសារផងដែរ៕