យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពខុសគ្នារវាងថ្ងៃដ៏មមាញឹកដែលគ្មានប្រសិទ្ធភាព និងថ្ងៃដែលពោរពេញដោយជោគជ័យ គឺស្ថិតនៅលើការគ្រប់គ្រងពេលវេលា ៦០ នាទីដំបូងក្រោយពេលភ្ញាក់ពីគេង។
បុគ្គលដែលមានសមត្ថភាពខ្ពស់តែងចាប់ផ្ដើមថ្ងៃថ្មីដោយការដាស់ប្រព័ន្ធរាងកាយតាមរយៈការញ៉ាំទឹកស្អាត ១ កែវធំ និងរៀបចំគ្រែឱ្យមានរបៀបភ្លាមៗដើម្បីបង្កើតជ័យជម្នះតូចដំបូងនៃថ្ងៃ។ បន្ទាប់មក ពួកគេចំណាយពេលធ្វើសមាធិ ឬហាត់ដកដង្ហើមវែងៗដើម្បីកាត់បន្ថយស្រ្តេស និងបង្កើនការផ្ដោតអារម្មណ៍មុនពេលចាប់ផ្ដើមឆែកទូរស័ព្ទ ឬបណ្ដាញសង្គម។
ការធ្វើចលនារាងកាយស្រាលៗ ឬការងូតទឹកត្រជាក់ក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីជម្រុញរបត់ឈាមឱ្យរត់បានស្រួល និងបង្កើនភាពស្វាហាប់បានយូរជាងការរឹងពឹងលើជាតិកាហ្វេអ៊ីន។ អ្វីដែលមិនអាចខ្វះបាន គឺការចំណាយពេល ១០ នាទីដើម្បីសរសេរផែនការការងារសំខាន់បំផុតប្រចាំថ្ងៃឱ្យបានច្បាស់លាស់ ដែលជួយឱ្យការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងមិនចំណាយពេលលើរឿងឥតប្រយោជន៍។
ជាចុងក្រោយ ការបំពេញអាហារពេលព្រឹកដែលមានគុណភាព រួមជាមួយការស្ដាប់ ឬអានខ្លឹមសារដែលផ្ដល់កម្លាំងចិត្ត នឹងជួយឱ្យអ្នកមានថាមពល និងភាពជឿជាក់ពេញលេញក្នុងការប្រឈមមុខនឹងពិភពលោកខាងក្រៅ៕