យោងតាមការចុះផ្សាយពីប្រភពបរទេស ការលាងសណ្តែកដីមុនពេលលីង មិនត្រឹមតែជួយជម្រះធូលីដីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបច្ចេកទេសដ៏សំខាន់ដែលជួយឱ្យសណ្តែកឆ្អិនសព្វល្អពីខាងក្នុង និងរក្សាភាពស្រួយបានយូរជាងការលីងទាំងស្ងួត។ នៅពេលសណ្តែកមានសំណើមបន្តិច កម្ដៅនឹងជ្រាបចូលសាច់ខាងក្នុងបានសព្វ កាត់បន្ថយការឆេះសំបកក្រៅ ហើយធ្វើឱ្យគ្រាប់សណ្តែកមានពណ៌មាសស្អាត និងមានក្លិនក្រអូបឈ្ងុយឆ្ងាញ់។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីលាងសម្អាតរួច អ្នកចាំបាច់ត្រូវសម្រស់ទឹកឱ្យអស់ ឬយកទៅហាលថ្ងៃឱ្យស្ងួតសំបកបន្តិចសិន ទើបយកទៅលីងដោយប្រើភ្លើងមធ្យម និងកូរឱ្យថេរដៃ។ បច្ចេកទេសលីងនេះនឹងជួយឱ្យសណ្តែកដីមិនមានរសជាតិល្វីង និងមិនងាយទន់ទៅវិញនៅពេលត្រជាក់។
ក្រោយពេលលីងរួច គួរខ្ចប់សណ្តែកក្នុងក្រដាស ឬក្រណាត់ស្អាតដើម្បីបឺតសំណើម រួចទុកឱ្យត្រជាក់ជិតឈឹង ទើបច្រកចូលក្នុងដបកែវ ឬប្រអប់បិទជិត ដែលអាចរក្សាភាពស្រួយស្រើបបានរហូតដល់មួយសប្តាហ៍៕