យោងតាមការចុះផ្សាយពីប្រភពបរទេស ការឆាប់ចេញទឹកកាម គឺជាកង្វល់ទូទៅរបស់បុរសវ័យក្មេង ប៉ុន្តែការប្រើប្រាស់ថ្នាំដើម្បីដោះស្រាយបញ្ហានេះ ច្រើនតែបង្កជាមន្ទិលសង្ស័យចំពោះសុខភាពយូរអង្វែង។
តាមពិតទៅ ថ្នាំប្រភេទនេះដើរតួត្រឹមតែជា “ជំនួយការបណ្ដោះអាសន្ន” ប៉ុណ្ណោះ ហើយប្រសិនបើប្រើប្រាស់តាមការណែនាំរបស់អ្នកជំនាញ (មិនលើសពី ១ គ្រាប់ក្នុងមួយថ្ងៃ) វាមិនបង្កឱ្យមានបញ្ហារាងកាយធ្ងន់ធ្ងរ ឬការញៀនរហូតដកខ្លួនមិនរួចនោះឡើយ។ វាគ្រាន់តែជាឧបករណ៍ជួយបង្កើនទំនុកចិត្តក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។
ទោះជាយ៉ាងណា ការពឹងផ្អែកលើថ្នាំទាំងស្រុងមិនមែនជាដំណោះស្រាយយូរអង្វែងឡើយ។ វិធីសាស្ត្រដែលល្អបំផុត គឺការរៀនគ្រប់គ្រងអារម្មណ៍ និងចង្វាក់ដោយធម្មជាតិ ដូចជាការផ្ដោតលើការរួមភេទលើកទីពីរដោយមិនប្រើថ្នាំ ឬការបង្កើនភាពស៊ាំនឹងភាពស្និទ្ធស្នាលជាមួយដៃគូ។ ការហ្វឹកហាត់បែបនេះនឹងជួយឱ្យអ្នកអាចកាត់បន្ថយការប្រើប្រាស់ថ្នាំបន្តិចម្ដងៗ រហូតដល់អាចឈប់ប្រើទាំងស្រុងដោយជោគជ័យ។
ចំណុចដែលគួរប្រុងប្រយ័ត្នបំផុតនោះគឺត្រូវជៀសវាង “ថ្នាំក្លែងក្លាយ” ដែលគ្មានប្រភពច្បាស់លាស់ ព្រោះវាអាចបំផ្លាញសុខភាព និងខ្ជះខ្ជាយថវិកាដោយឥតប្រយោជន៍៕