យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សភាគច្រើនតែងលាងសម្អាតតែបន្ទះទ្រនាប់ និងកន្ត្រកឆ្នាំង ប៉ុន្តែបែរជាភ្លេចសម្អាត ដង្កៀបកម្ដៅ ដែលនៅផ្នែកខាងលើទៅវិញ។
ដោយអ្នកជំនាញ ពន្យល់ថា ការសេសសល់កម្ទេចអាហារ និងខ្លាញ់ដែលខ្ទាតជាប់ដង្កៀបកម្ដៅ គឺជាប្រភពដុះដាលនៃមេរោគសាហាវៗដូចជា Salmonella និង E. coli ព្រោះកម្ដៅក្នុងឆ្នាំងមិនអាចសម្លាប់បាក់តេរីក្នុងចន្លោះប្រហោងតូចៗបានទាំងអស់ឡើយ។
អ្វីដែលកាន់តែគួរឱ្យបារម្ភ ខ្លាញ់ដែលកកជាប់យូរថ្ងៃនឹងក្លាយជាផ្សែងពុលប៉ះពាល់ដល់រសជាតិអាហារ និងអាចបង្កជា ហានិភ័យនៃគ្រោះអគ្គិភ័យ (ឆេះឆ្នាំង) ថែមទៀតផង។
ដើម្បីសម្អាតឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព អ្នកគួរអនុវត្តតាមជំហានងាយៗដូចជា៖ ដកព្រីភ្លើងចេញឱ្យត្រជាក់ រួចផ្ងារឆ្នាំងឡើងលើដើម្បីងាយស្រួលមើល។ ប្រើ ច្រាសដុសធ្មេញទន់ៗ ដើម្បីដុសកម្ទេចអាហារដែលខ្លោចជាប់ចេញ និងប្រើក្រណាត់ជ្រលក់ ទឹកក្ដៅលាយម្សៅ Baking Soda ឬទឹកក្រូចឆ្មារ ដើម្បីជូតជម្រះជាតិខ្លាញ់ (ជៀសវាងការប្រើដែកដុសឆ្នាំង ព្រោះវាអាចធ្វើឱ្យខូចស្រទាប់ការពារ)។
ការសម្អាតដង្កៀបកម្ដៅយ៉ាងហោចណាស់ ១ ដងក្នុងមួយខែ មិនត្រឹមតែជួយឱ្យអាហារមានសុវត្ថិភាព និងស្រួយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃអគ្គិភ័យ និងពន្យារអាយុកាលឆ្នាំងរបស់អ្នកផងដែរ៕