យោងតាមការចុះផ្សាយពីប្រភពបរទេស ការតុបតែងរុក្ខជាតិក្បែរចង្ក្រានបាយមិនត្រឹមតែបំផ្លាញសុខភាពរុក្ខជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលហេតុធ្វើឱ្យអ្នកខាតបង់ប្រាក់កាសយ៉ាងស្ងៀមស្ងាត់។
កម្ដៅខ្លាំង និងផ្សែងប្រេងដែលភាយចេញពីការចម្អិនអាហារនឹងកកជាប់លើស្លឹកឈើ ធ្វើឱ្យអ្នកត្រូវចំណាយពេលសម្អាតញឹកញាប់ ឬត្រូវចំណាយទិញរុក្ខជាតិថ្មីមកជំនួសជារឿយៗនៅពេលវាដុះលែងលូតលាស់។ អ្វីដែលកាន់តែធ្ងន់ធ្ងរ សំណើមដែលចេញពីផើងរុក្ខជាតិអាចជ្រាបចូលទៅក្នុងទូផ្ទះបាយឈើធ្វើឱ្យឆាប់ពុកផុយ និងបង្កឱ្យឧបករណ៍ដែកងាយឡើងច្រេះ ដែលនាំឱ្យចំណាយលើការជួសជុល និងផ្លាស់ប្តូរសម្ភារៈថ្មីកើនឡើងលឿនជាងការរំពឹងទុក។
ដើម្បីរក្សាសោភណភាពផង និងសន្សំសំចៃថវិកាផង អ្នកគួរជ្រើសរើសរុក្ខជាតិដែលមានទំហំតូច ងាយស្រួលថែទាំ ហើយត្រូវដាក់វាឱ្យឆ្ងាយពីកន្លែងចម្អិនអាហារ ឬដាក់នៅជិតបង្អួចដែលមានខ្យល់ចេញចូលល្អ។
ការរៀបចំបែបនេះនឹងជួយឱ្យផ្ទះបាយមានរបៀបរៀបរយ កាត់បន្ថយបន្ទុកការងារសម្អាត និងជួយការពារឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយឱ្យមានអាយុកាលប្រើប្រាស់បានយូរអង្វែង៕