យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែប៉ោមគឺជា “កំពូលអាហារ” ដែលជួយការពាររាងកាយពីជំងឺរ៉ាំរ៉ៃជាច្រើន ដោយសារវាសម្បូរទៅដោយវីតាមីន C ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
ការញ៉ាំផ្លែប៉ោមទាំងសម្បកផ្តល់នូវជាតិសរសៃ “ប៉ិកទីន” ដែលជួយសម្រួលដល់ការរំលាយអាហារ ការពារការទល់លាមក និងជួយឱ្យឆ្អែតបានយូរ ដែលជាជំនួយការដ៏ល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ និងគ្រប់គ្រងជាតិស្ករក្នុងឈាម។
លើសពីនេះ សារធាតុពិសេសៗនៅក្នុងផ្លែប៉ោមមានសមត្ថភាពការពារសរសៃឈាមបេះដូង បញ្ចុះសម្ពាធឈាម ប្រឆាំងការរលាក និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងទឹកនោមផ្អែមប្រភេទទី២។ ដើម្បីទទួលបានសុខភាពល្អ និងសុវត្ថិភាព អ្នកគ្រាន់តែលាងសម្អាតវាឱ្យបានស្អាតមុននឹងទទួលទាន ចៀសវាងការញ៉ាំគ្រាប់ និងប្រុងប្រយ័ត្នចំពោះការផឹកទឹកប៉ោមប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំអាឡែស៊ីមួយចំនួន៕