យោងតាមការចុះផ្សាយពីប្រភពបរទេស ការលាងត្រីឱ្យបាត់ឆ្អាបមិនមែនស្ថិតលើការលាងទឹកច្រើនដង ឬត្រាំទឹកយូរនោះទេ ព្រោះវារឹតតែធ្វើឱ្យបាក់តេរី និងក្លិនឆ្អាបជ្រាបចូលក្នុងសាច់ត្រី។
ដើម្បីឱ្យត្រីស្អាតល្អ អ្នកត្រូវវះពោះកោស “ភ្នាសខ្មៅ” និង “កំណកឈាមតាមឆ្អឹងខ្នង” ចេញឱ្យអស់ ព្រោះវាគឺជាប្រភពមេនៃក្លិនឆ្អាបដែលមនុស្សភាគច្រើនមើលរំលង។
បន្ទាប់មក អ្នកគួរដុសសម្អាតត្រីថ្នមៗជាមួយ អំបិលលាយខ្ញី ឬ ស្រាសលាយខ្ញី រួចលាងជម្រះឱ្យលឿនក្រោមទឹកហូរ (ចៀសវាងការត្រដុសអំបិលខ្លាំងពេក ឬត្រាំទឹកខ្មេះយូរពេក ព្រោះធ្វើឱ្យបាត់បង់ជាតិផ្អែម និងរលួយសាច់)។ ជំហានចុងក្រោយដែលមិនអាចខ្វះបាន គឺត្រូវ ទុកត្រីឱ្យស្រក់ទឹកឱ្យស្ងួត ឬជូតឱ្យស្ងួតមុននឹងយកទៅចម្អិន ដើម្បីធានាថាត្រីគ្មានក្លិនឆ្អាប ១០០% និងមិនផ្ទុះប្រេងនៅពេលចៀន៕