យោងតាមការចុះផ្សាយពីប្រភពបរទេស កម្រាលបន្ទប់ទឹកជាប្រភពសន្សំមេរោគ និងផ្សិតដែលយើងមើលមិនឃើញ។
អ្នកជំនាញបោកគក់ជនជាតិជប៉ុនបានណែនាំថា ដើម្បីអនាម័យល្អបំផុត អ្នកគួរ បោកកម្រាលនេះជារៀងរាល់ថ្ងៃ ឬយ៉ាងហោចណាស់ក៏ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ដែរ ព្រោះការទុកចោលមួយសប្តាហ៍ពេញ នឹងធ្វើឱ្យបាក់តេរីកកកុញយ៉ាងខ្លាំង។
ដើម្បីរក្សាកម្រាលឱ្យស្អាត និងប្រើបានយូរ អ្នកគួរអនុវត្តតិចនិកសាមញ្ញៗ៖ ត្រូវ ហាលវានៅកន្លែងមានខ្យល់ចេញចូល ភ្លាមៗបន្ទាប់ពីប្រើរួច (កុំទុកចោលលើឥដ្ឋសើម)។ អ្នកអាចបោកវាលាយជាមួយខោអាវធម្មតាបាន ប៉ុន្តែ ហាមប្រើទឹកបន្ទន់ក្រណាត់ ដាច់ខាត ព្រោះវាធ្វើឱ្យខូចសរសៃក្រណាត់ និងកាត់បន្ថយសមត្ថភាពស្រូបទឹករបស់កម្រាល៕