ការលើសសម្ពាធឈាមគឺជាកត្តាប្រឈមមុខមួយទៀតនៃជំងឺបេះដូង ហើយការប្រឈមមុខនេះក៏អាចថយចុះវិញតាមរយៈការញ៉ាំប្រូបាយអូទិច។ ការសិក្សាមួយដែលធ្វើទៅលើអ្នកជក់បារីប្រមាណ ៣៦នាក់បានរកឃើញថា ការញ៉ាំ Lactobacilli Plantarum រយៈពេល ៦សប្តាហ៍អាចបន្ថយសម្ពាធឈាមបានយ៉ាងគួរឲ្យកត់សម្គាល់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មិនមែនប្រូបាយអូទិចទាំងអស់សុទ្ធតែមានប្រសិទ្ធផាពក្នុងការជួយដល់សុខភាពបេះដូងឡើយ។
ការសិក្សាមួយផ្សេងទៀតដែលធ្វើទៅលើមនុស្សប្រមាណ ១៥៦នាក់ដែលមានសម្ពាធឈាមខ្ពស់ បានរកឃើញថា ប្រូបាយអូទិចពីយ៉ាងគឺ Lactobacillis និង Bifidobacteria មិនមានប្រយោជន៍អ្វីទៅលើសម្ពាធឈាមឡើយនៅពេលញ៉ាំជាគ្រាប់ ឬយ៉ាអួ។
ទោះបីជាយ៉ាងណាក៏ដោយ ការរំលឹកឡើងវិញផ្សេងៗទៀតជាទ្រង់ទ្រាយធំ និងមានការផ្សំចូលគ្នាពីលទ្ធផលរបស់ការសិក្សាផ្សេងៗបានរកឃើញថា ឥទ្ធិពលមានប្រយោជន៍ទាំងអស់របស់ប្រូបាយអូទិចគឺមានទៅលើសម្ពាធឈាម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្នុងនោះមានការសិក្សាធំមួយរកឃើញថា មានការថយចុះសម្ពាធឈាម ជាពិសេសស្ថិតក្នុងស្ថានភាពដូចខាងក្រោមនេះ៖
- នៅពេលសម្ពាធឈាមឡើងខ្ពស់ស្រាប់
- នៅពេលប្រូបាយអូទិចច្រើនប្រភេទត្រូវបានញ៉ាំក្នុងពេលតែមួយ
- នៅពេលប្រូបាយអូទិចត្រូវបានញ៉ាំច្រើនជាង ៨សប្តាហ៍
- នៅពេលកម្រិតញ៉ាំខ្ពស់
ការសិក្សាកាន់តែធំមួយទៀតដែលផ្សំចូលគ្នានៃលទ្ធផលនៃការសិក្សា ១៤ ដែលមានចំនួនមនុស្សសិក្សាសរុប ៧០២នាក់ បានរកឃើញថា ទឹកដោះគោប្រូបាយអូទិចក៏អាចបញ្ចុះសម្ពាធឈាមលើអ្នកជំងឺលើសសម្ពាធឈាមយ៉ាងគួរឲ្យកត់សម្គាល់ដែរ៕