មានរឿងច្រើនណាស់ដែលប៉ះពាល់ដល់សមត្ថភាពក្នុងការសម្រកទម្ងន់ដូចជា៖
- ជម្រើសអាហារ
- សកម្មភាពរាងកាយ
- ហ្សែន
- អាយុ
ស្រ្តេសក៏ប៉ះពាល់ដល់ការស្រកទម្ងន់ដែរ ហើយការហាត់ប្រាណច្រើនជ្រុលអាចនាំឲ្យដាក់សម្ពាធដល់អ័រម៉ូន ដែលធ្វើឲ្យការសម្រកទម្ងន់កាន់តែពិបាក។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីបើការធ្វើសកម្មភាពរាងកាយគ្រប់គ្រាន់គឺជារឿងសំខាន់សម្រាប់សុខភាពទាំងមូលក៏ដោយ តែការធ្វើច្រើនជ្រុល និងមិនបានសម្រាកគ្រប់គ្រាន់នៅចន្លោះពេលហាត់ម្តងៗអាចធ្វើឲ្យអ្នកមិនអាចស្រកទម្ងន់បានសម្រេចដែរ។
ថ្វីបើអ័រម៉ូនដើរតួនាទីសំខាន់មួយសម្រាប់សុខភាពក៏ដោយ តែការកើនឡើងរបស់អ័រម៉ូន Cortisol រ៉ាំរ៉ៃ មានជាប់ទាក់ទងនឹង៖
- ការឡើងទម្ងន់
- គេងមិនលក់
- រលាកកាន់តែច្រើន
- ដុះក្បាលពោះខ្លាំង
ការកើនឡើងរបស់អ័រម៉ូន Cortisol នឹងធ្វើឲ្យឃ្លាន ជាពិសេសអាហារដែលមិនផ្តល់សុខភាពតែម្តង ហេតុដូច្នេះហើយ វានឹងធ្វើឲ្យឡើងទម្ងន់ និងមិនអាចស្រកទម្ងន់បានស្រួលឡើយ លើករណីដែលវាកើនឡើងជាលក្ខណៈរ៉ាំរ៉ៃ។
មធ្យោបាយដ៏ឆ្លាតវៃដើម្បីបង្ការការឡើងទម្ងន់ដោយសារតែស្រ្តេសមានដូចជា៖
- កាត់បន្ថយពេលវេលាហាត់ប្រាណ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ផ្តល់ពេលដល់រាងកាយក្នុងការសម្រាកនៅចន្លោះពេលហាត់ម្តងៗ
- បន្ថែមសកម្មភាពដែលអាចបន្ថយអ័រម៉ូនស្រ្តេសដូចជា ហាត់យូហ្គា ឬតាំងសមាធិជាដើម៕