ការឈឺក្បាលដោយសារតែស្រវឹងមិនមែនជារឿងលេងសើចឡើយ។ វាត្រូវបានគេដឹងច្បាស់ថា ការដែលញ៉ាំគ្រឿងស្រវឹងច្រើនៗអាចធ្វើឲ្យមានអាការៈជាច្រើននៅថ្ងៃបន្ទាប់បាន។ ការឈឺក្បាលគ្រាន់តែជាអាការៈមួយរបស់វាប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មធ្យោបាយដ៏ល្អបំផុតក្នុងការចៀសផុតពីការឈឺក្បាលដោយសារស្រវឹងស្រា គឺកាត់បន្ថយការញ៉ាំគ្រឿងស្រវឹងនៅលើក្រោយទៀត។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីវិធីសាស្រ្តព្យាបាលការឈឺក្បាលដោយសារស្រវឹងខ្លះៗបើសិនជាអ្នកកំពុងតែឈឺក្បាលហើយ៖
វីតាមីន B6
វីតាមីនមួយនេះត្រូវបានគេរកឃើញក្នុងអាហារជាច្រើនដូចជា សាច់បក្សី ដំឡូងបារាំង និងផ្លែឈើជាដើម។ គ្រឿងស្រវឹងនឹងបន្ថយចំនួនវីតាមីន B ដែលជាហេតុនាំឲ្យរាងកាយពិបាកក្នុងការរំលាយ និងបញ្ចេញគ្រឿងស្រវឹងពីក្នុងរាងកាយ។ ដូច្នេះការបង្គ្រប់វីតាមីន B6 ក្នុងខ្លួនឡើងវិញ អាចជួយអ្នកបំបាត់ការស្រវឹងលឿន ហើយក៏លែងមានការឈឺក្បាលទៀតដែរ។ ក្រៅពីនេះ វាក៏ជួយអ្នកចៀសផុតពីការឈឺក្បាលដោយសារតែស្រវឹងដែរបើសិនជាអ្នកញ៉ាំវីតាមីន B6មុន ឬក្រោយញ៉ាំគ្រឿងស្រវឹង។
ថ្នាំប្រភេទ NSAIDs
ថ្នាំនេះមកពីពាក្យពេញថា Anti-inflammatory Drugs ដែលអាចជួយបន្ថយការរលាកក្នុងខ្លួនដែលកើតឡើងដោយសារការញ៉ាំគ្រឿងស្រវឹងបាន។ ការញ៉ាំថ្នាំនេះក្នុងកម្រិតតិចតួចប្រហែលជាជួយបំបាត់ការឈឺគ្បាលបាន។ ប៉ុន្តែបើសិនជាញ៉ាំវាជាមួយគ្រឿងស្រវឹងតែម្តង វានឹងបង្កើនការហូរឈាមក្នុងក្រពះវិញ។
ភេសជ្ជៈប៉ូវកម្លាំង
ការបង្គ្រប់ជាតិទឹកក្នុងខ្លួនគឺជារឿងដែលត្រូវធ្វើនៅពេលអ្នកញ៉ាំគ្រឿងស្រវឹង ព្រោះវាអាចធ្វើឲ្យរាងកាយខ្សោះជាតិទឹក និងបាត់បង់អេឡិចត្រូលីត្រក្នុងខ្លួនផង។ ដូច្នេះ ការញ៉ាំភេសជ្ជៈប៉ូវកម្លាំងដែលមានអេឡិចត្រូលីត្រគ្រប់គ្រាន់អាចជួយបង្គ្រប់ជាតិទឹកផង និងអេឡិចត្រូលីត្រក្នុងខ្លួនផង។ ប៉ុន្តែមិនត្រូវញ៉ាំច្រើនពេកទេ ព្រោះវាអាចធ្វើឲ្យជាតិស្ករក្នុងខ្លួនឡើងខ្ពស់ ហើយផ្តល់ផលរំខានវិញ។
N-acetyl-cysteine
ថ្នាំប្រភេទនេះ គឺជាអាស៊ីតអាមីណេធម្មជាតិមួយដែលជួយរាងកាយប្រឆាំងនឹងឥទ្ធិពលពុលរបស់ Acetaldehyde។ Acetaldehyde គឺជាសារធាតុគីមីមួយដែលជាប់ទាក់ទងនឹងអាការៈនៃការស្រវឹងជាច្រើន រួមទាំងឈឺក្បាលផង។ កាលសារធាតុមួយនេះឡើងខ្ពស់ ចំនួន Glutathione ក្នុងខ្លួននឹងថយចុះ។ Glutathione គឺជាអង់ទីអុកស៊ីដង់ធម្មជាតិមួយដែលជួយការពារកុំឲ្យកោសិកាថ្លើមខូចខាតបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ថ្នាំបំប៉នប្រភេទ NAC នេះអាចលេបពី ២០០ ទៅ ៣០០មីលីក្រាមបាន ក្នុងរយៈពេលយ៉ាងហោចណាស់ កន្លះម៉ោងមុនពេលញ៉ាំគ្រឿងស្រវឹង។ វានឹងជួយបន្ថយឥទ្ធិពលរបស់សារធាតុ Acetaldehyde ក្នុងថ្លើម និងធ្វើឲ្យអាការៈស្រវឹងស្រាមិនសូវធ្ងន់ធ្ងរ។
ហាត់ប្រាណតិចតួច
ជាទូទៅ គេមិនដែលឲ្យហាត់ប្រាណក្រោយពីស្រវឹងហើយនោះទេ។ ប៉ុន្តែការហាត់តិចតួចអាចជួយរាងកាយពន្លឿនការរំលាយអាហារ ដើម្បីយកឈ្នះជាតិពុល និងគ្រឿងស្រវឹងឲ្យចេញពីក្នុងខ្លួនអស់បាន៕