ជំងឺឬសនៅបាតជើងកើតឡើងដោយសារតែវីរុស។ ការប្រឈមនឹងការបង្ករោគមួយនេះនឹងកើនឡើងកាន់តែខ្លាំង តាមរយៈការដើរជើងទទេនៅកន្លែងងូតទឹកសាធារណៈ ឬបន្ទប់ដូរសម្លៀកបំពាក់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ឬសនៅបាតជើងធ្វើឲ្យឈឺចាប់ខ្លាំង ប៉ុន្តែវាក៏ងាយស្រួលក្នុងការព្យាបាល ឬអាចបាត់ទៅវិញដោយខ្លួនឯងដែរ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីរបៀបនៃការព្យាបាលឬសនៅបាតជើង៖
- គ្រូពេទ្យប្រហែលជាត្រូវការកាត់ឬសនោះឲ្យស្មើ ហើយលាបថ្នាំពីលើ
- បង់បិតប្រភេទ Salicylic Acid អាចប្រើដើម្បីបិតរាល់ថ្ងៃបាន
- ចូរប្រើថ្មដុសជាទៀងទាត់ និងរក្សាប្រអប់ជើងឲ្យមានអនាម័យល្អ
- បើសិនជាឬសអ្នកមិនឆ្លើយតបនឹងការព្យាបាលទេ គ្រូពេទ្យអាចនឹងលាបថ្នាំប្រភេទ Nitrogen ដើម្បីឲ្យឬសនោះរឹង និងរំលាយវា។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការព្យាបាលនេះប្រហែលជាមិនចាំបាច់ធ្វើច្រើនដងឡើយ៕