មុនគឺជាបញ្ហាស្បែកដែលកើតមានជាញឹកញាប់លើមនុស្សវ័យក្មេង ហើយវាក៏អាចជាអាការៈមួយនៃការឈានចេញពីកុមារភាពទៅរកភាពជំទង់ផងដែរ។ ប៉ុន្តែអ្នកខ្លះអាយុខ្ទង់ ៣០ ៤០ និង ៥០ឆ្នាំហើយនៅតែមានមុនទៀត។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់ដែលធ្វើឲ្យមនុស្សធំ និងអាយុច្រើនហើយនៅតែកើតមុនទៀត៖
- ការឡើងចុះៗរបស់អ័រម៉ូនក្នុងពេលមករដូវ ក្នុងពេលមានផ្ទៃពោះ ជិតរាំងរដូវ និងរាំងរដូវ និងក្រោយពេលចាប់ផ្តើម ឬឈប់ប្រើថ្នាំពន្យាកំណើត
- ស្រ្តេស៖ រាងកាយរាងនឹងផលិតអ័រម៉ូន Androgen កាន់តែច្រើននៅពេលដែលមានស្រ្តេសកាន់តែច្រើន។ អ័រម៉ូននេះនឹងភ្ញោចទៅក្រពេញញើស និងគល់រោម។
- ប្រវត្តិគ្រួសារធ្លាប់កើតមុនក្នុងវ័យនេះដែរ
- ផលរំខានរបស់ផលិតផលថែរក្សាស្បែក និងសក់មួយចំនួន
- ផលរំខាននៃការប្រើប្រាស់ថ្នាំ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)