មានកត្តាច្រើនណាស់ដែលធ្វើឲ្យប៉ះពាល់ដល់ការចាស់ទៅតាមអាយុ ចាប់តាំងពីជម្រើសរបបអាហារ និងសកម្មភាពរាងកាយរហូតដល់ការពិនិត្យសុខភាព និងការគ្រប់គ្រងកត្តាប្រឈមមុខនឹងជំងឺជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីគន្លឹះមួយចំនួនដែលអាចជំរុញដល់ការចាស់ទៅតាមអាយុហើយមានសុខភាពល្អទៀត៖
- ហាត់ប្រាណទៀងទាត់៖ ការសិក្សាបានបង្ហាញថា អ្នកដែលហាត់ប្រាណច្រើនតែរស់នៅបានយូរ មានសុខភាពល្អជាង និងរស់នៅសប្បាយចិត្តជាង
- យកចិត្តទុកដាក់ទៅលើទម្ងន់និងរូបរាង៖ ទាំងសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ និងរូបរាងកាយ (កន្លែងដែលទ្រទម្ងន់) អាចបង្កើតជាភាពខុសគ្នាមួយបាន
- ចូរញ៉ាំអាហារច្រើនប្រភេទ និងឲ្យមានតុល្យភាព(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរសម្គាល់ និងចូលរួមសកម្មភាពណាដែលអ្នកចូលចិត្តដូចជា ការធ្វើការងារស្ម័គ្រចិត្ត ទម្លាប់លេងកម្សាន្ត និងសកម្មភាពក្នុងសង្គមជាដើម៕