ក្លិនខ្លួនមិនល្អ ជាបញ្ហាគួរឱ្យអាម៉ាស និងផ្ដល់ភាពរំខានជាខ្លាំង។ រួមផ្សំនឹងកត្តា DNA និងអាយុ ហើយនោះអ្វីដែលអ្នកទទួលទានក៏ជាកត្តាជះឥទ្ធិពលលើក្លិនខ្លួនធម្មជាតិផងដែរ។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងដឹងថាការទទួលខ្ទឹមស ឬខ្ទឹមបារាំងនឹងបង្កបញ្ហាក្លិនមាត់មិនល្អ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ទេថាអាហារមួយចំនួនទៀតដូចជា ផ្កាខាត់ណាខៀវ ឬប្រូខូលី និងសាច់ក្រហមអាចបង្កើនក្លិនខ្លួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលផ្លាស់ប្ដូរក្លិនខ្លួនធម្មជាតិរបស់អ្នក ឬបង្កក្លិនខ្លួនមិនល្អ ៖

១. ប្រូខូលី, ស្ពៃក្ដោប និងផ្កាខាត់ណា

បញ្ហានោះ គឺនៅត្រង់បន្លែប្រភេទនេះមានផ្ទុកជាតិស្ពាន់ធ័រដែលរាងកាយបំបែកទៅជាសមាសធាតុដែលស្រដៀងគ្នាទៅនឹងសមាសធាតុដែលទទួលខុសត្រូវចំពោះក្លិនខ្លួនមិនល្អ។ លើសពីនេះទៅទៀត ផ្កាខាត់ណា ក៏មានផ្ទុកនូវសារធាតុ choline ដែលជាសារធាតុចិញ្ចឹមប្រភេទវីតាមីន B ដែលអាចបណ្ដាលឲ្យក្លិនខ្លួនអាក្រក់។ ក្លិនខ្លួននឹងប្រែជាមិនល្អរយៈពេល ១ ម៉ោងក្រោយទទួលទាន ហើយប្រែជាធម្មតាវិញនៅរយៈពេល ៦ ម៉ោង។ ដើម្បីកាត់បន្ថយផលប៉ះពាល់ ចូរលាងសម្អាតបន្លែទាំងនេះជាមួយអំបិលមួយចិប។ ការធ្វើបែបនេះអាចជួយកម្ចាត់សារធាតុបង្កក្លិនខ្លួនមិនល្អ ខណៈដែលរក្សាសមាសធាតុមានប្រយោជន៍។

២. សាច់ក្រហម

អាស៊ីតអាមីណូនៅក្នុងសាច់ក្រហមបន្សល់ទុកកាកសំណល់ក្នុងពោះវៀនកំឡុងពេលរំលាយអាហារដែលបញ្ចេញក្លិនមិនល្អ។ អង់ស៊ីមពោះវៀនបំបែកកាកសណល់ទាំងនោះដែលបន្ទាប់មកលាយជាមួយពពួកបាក់តេរីលើស្បែកកំឡុងពេលបែកញើស ហើយបង្កក្លិនខ្លួនមិនល្អ។ ក្លិនខ្លួនរបស់អ្នកអាចនឹងប្រែជាមិនល្អកំឡុងពេល ២​ ម៉ោងក្រោយទទួលទានសាច់ក្រហម។ ក្លិនញើស ឬក្លិនខ្លួនមិនល្អព្រោះការទទួលទានសាច់ក្រហមអាចត្រូវបានទៅវិញកំឡុងពេល ២ ទៅ ៣ ម៉ោង ឬយូររហូតដល់ ២ សប្តាហ៍។

៣. ត្រី

ប្រភេទនៃត្រីដែលមានផ្ទុកសារធាតុ choline ជាសារធាតុចិញ្ចឹមប្រភេទវីតាមីន B ដូចជាត្រីធូណា និងសាលម៉ុនអាចបណ្ដាលឱ្យអ្នកមានក្លិនខ្លួនដូចត្រី។ មនុស្សមួយចំនួនលាក់សារធាតុ choline នៅក្នុងញើសរបស់ពួកគេរហូតដល់មួយថ្ងៃក្រោយទទួលទានត្រីប្រភេទនេះរួច ហើយឥទ្ធិពលនៃសារធាតុនេះ គឺបង្កក្លិនខ្លួនមិនល្អ។ រីឯមនុស្សមួយចំនួនតូចទៀតនៅពេលទទួលទានអាហារមានផ្ទុកសារធាតុ choline និង carnitine រួមបញ្ចូលទាំងត្រី, សាច់ និងស៊ុត អាចត្រូវរាងកាយបំលែងទៅជា trimethylamine ឬជំងឺក្លិនឆ្អាបដូចត្រី ដែលអាចព្យាបាលបានដោយការផ្លាស់ប្ដូររបបអាហារ និងប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិក។

៤. អាហារកែច្នៃ

ជាតិស្ករចម្រាញ់ដែលមានផ្ទុកក្នុងអាហារកែច្នៃបង្កើនកម្រិតជាតិស្ករក្នុងឈាម។ ហើយជាតិស្ករដែលមានក្នុងឈាមក្រោយទទួលទានអាហារកែច្នៃរួចជះឥទ្ធិពលលើការបែកញើសចំពោះមនុស្សមួយចំនួន ហើយនៅពេលវារួមបញ្ចូលគ្នាជាមួយបាក់តេរីលើស្បែកនោះនឹងបង្កបញ្ហាក្លិនខ្លួនមិនល្អ។ អាហារកែច្នៃក៏ខ្វះនូវសារធាតុក្លរ៉ូភីលដែលជាសារធាតុជួយបំបាត់ក្លិនខ្លួនមិនល្អ និងសម្អាតក្នុងរាងកាយផងដែរ។ បញ្ហាក្លិនខ្លួនបណ្ដាលមកពីការទទួលទានអាហារកែច្នៃនឹងបាត់ទៅវិញក្នុងរយៈពេល ១ សប្តាហ៍ក្រោយ។ ទោះជាយ៉ាងណា អ្នកគួរកាត់បន្ថយការទទួលទានអាហារកែច្នៃមិនត្រូវទទួលទានជាប់ជាប្រចាំឡើយ។

៥. អាហារមានផ្ទុកជាតិកាបូអ៊ីដ្រាតទាប

របបអាហារមានផ្ទុកជាតិកាបូអ៊ីដ្រាតខ្ពស់អាចបង្កបញ្ហាក្លិនខ្លួនមិនល្អ ប៉ុន្តែរបបអាហារមានផ្ទុកជាតិកាបូអ៊ីដ្រាតទាបក៏ជាបញ្ហាដូចគ្នាចំពោះមនុស្សមួយចំនួន។ នៅពេលរាងកាយទទួលបានជាតិកាបូអ៊ីដ្រាតទាបដើម្បីបំលែងទៅជាថាមពល នោះនឹងចាប់ផ្ដើមដុតបំផ្លាញខ្លាញ់ជំនួសវិញ។ នេះហើយជាហេតុដែលបណ្ដាលឱ្យរបបអាហារមានផ្ទុកជាតិកាបូអ៊ីដ្រាតទាបនាំឱ្យស្រកទម្ងន់ និងបង្កក្លិនខ្លួន។ នៅពេលដុតរំលាយជាតិខ្លាញ់ រាងកាយនឹងផលិតនូវសារធាតុគីមីម្យ៉ាងដែលបណ្ដាលឱ្យញើសមានក្លិនដូចទឹកលាងក្រចក ឬក្លិនផ្លែឈើ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង