យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសអាហារពេលព្រឹកខុស មិនត្រឹមតែធ្វើឱ្យអ្នកអស់កម្លាំងទេ តែវាបង្កសម្ពាធធ្ងន់ធ្ងរដល់តម្រងនោមក្នុងការចម្រោះជាតិពុល។ យោងតាមអ្នកជំនាញ នេះជាអាហារ ៥ ប្រភេទដែលអ្នកគួរកាត់បន្ថយជាដាច់ខាត៖
សត្រូវលំដាប់មួយគឺ សាច់កែច្នៃ (សាច់ក្រក ហ្សាំបុង) និង អាហារកំប៉ុង ដែលផ្ទុកជាតិអំបិល (សូដ្យូម) និងផូស្វ័រខ្ពស់ហួសហេតុ នាំឱ្យឡើងសម្ពាធឈាម និងបង្កជំងឺតម្រងនោមរ៉ាំរ៉ៃ។ ចំណែកឯ នំផ្អែមៗ (ដូណាត់), ធញ្ញជាតិស្ករខ្ពស់ និង ទឹកផ្លែឈើកំប៉ុង ក៏គ្រោះថ្នាក់មិនចាញ់គ្នាដែរ ព្រោះវាសម្បូរស្ករចម្រាញ់ និងខ្លាញ់មិនល្អ ដែលបង្កឱ្យមានភាពស៊ាំនឹងអាំងស៊ុយលីន និងលើសទម្ងន់ ដែលជាដើមហេតុចម្បងនៃជំងឺតម្រងនោម។
ដើម្បីថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ អ្នកគួរងាកមកទទួលទានអាហារស្រស់ៗដែលចម្អិននៅផ្ទះវិញ។ ការជ្រើសរើស ស៊ុត គ្រាប់ធញ្ញជាតិ ផ្លែឈើស្រស់ និងម្សៅអូត ជំនួសឱ្យអាហារកែច្នៃ មិនត្រឹមតែផ្តល់ថាមពលពេញលេញប៉ុណ្ណោះទេ តែថែមទាំងជួយសម្រាលបន្ទុកតម្រងនោម និងការពាររាងកាយពីជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព៕