យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សាភ្លើងស្នេហ៍ឱ្យនៅស្រស់ថ្មីជានិច្ច គឺទាមទារនូវការផ្លាស់ប្តូរបទពិសោធប្លែកៗ។ ដើម្បីឱ្យដៃគូរបស់អ្នកកាន់តែជក់ចិត្ត ដិតអារម្មណ៍ និងបំភ្លេចមិនបាន លោកអ្នកអាចសាកល្បងតិកនិកងាយៗតែមានប្រសិទ្ធភាពដូចខាងក្រោម៖
ដំបូងគឺ ការហ៊ានធ្វើជាអ្នកដឹកនាំ កុំរង់ចាំតែម្ខាងទៀតចាប់ផ្ដើម ការបង្ហាញពីចំណង់ និងភាពជឿជាក់របស់អ្នក គឺជាមន្តស្នេហ៍ដ៏ខ្លាំងក្លាបំផុត។ បន្ទាប់មក ចូរចេះ ប្រើសម្លៀកបំពាក់សិចស៊ី ដើម្បីបង្កើតការទន្ទឹងរង់ចាំ និងការរំភើបភ្នែក។ ក្រៅពីការមើលឃើញ សំឡេងខ្សឹបខ្សៀវ និងការសរសើរ ក្បែរត្រចៀក នឹងជួយបង្កើនអារម្មណ៍ពុះកញ្ជ្រោលឱ្យកាន់តែខ្លាំងទ្វេដង។
ចំណុចដែលមិនគួររំលងគឺ អនាម័យ និងក្លិនក្រអូប ព្រោះភាពស្អាតស្អំគឺជាគន្លឹះនៃភាពទាក់ទាញ ដែលធ្វើឱ្យដៃគូចង់នៅក្បែរមិនឃ្លាត។ ជាចុងក្រោយ លោកអ្នកអាចសាកល្បង ប្រើប្រាស់ឧបករណ៍ជំនួយ ដើម្បីបន្ថែមរសជាតិថ្មីៗ និងជួយឱ្យអ្នកទាំងពីរឈានដល់ចំណុចកំពូលបានកាន់តែរំភើប។ ការរួមបញ្ចូលតិកនិកទាំងនេះ នឹងធ្វើឱ្យជីវិតលើគ្រែពោរពេញដោយភាពផ្អែមល្ហែម និងធ្វើឱ្យដៃគូស្រឡាញ់អ្នកដកចិត្តមិនរួច៕