តើអ្នកធ្លាប់ទិញស្រោមជើងថ្មី ហើយចង់ប្រើភ្លាមៗ តែរកកន្ត្រៃកាត់ស្លាកប្លាស្ទិកមិនឃើញមែនទេ?
យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហានេះនឹងលែងជាកង្វល់ទៀតហើយ ជាមួយល្បិចសាមញ្ញមួយដែលមនុស្សភាគច្រើនមិនធ្លាប់ដឹង គឺការប្រើវិធី «បង្វិល»។
របៀបអនុវត្ត៖
អ្នកគ្រាន់តែប្រើម្រាមដៃចង្អុល និងមេដៃម្ខាងសង្កត់លើផ្លាកប្លាស្ទិកឱ្យជាប់ ហើយដៃម្ខាងទៀតកាន់ស្រោមជើង រួចចាប់ផ្ដើមបង្វិលវាក្នុងទិសដៅតែមួយដដែលៗឱ្យបានច្រើនជុំ។ នៅពេលប្លាស្ទិកចាប់ផ្ដើមរមួលទៅជាវង់តឹងខ្លាំង អ្នកគ្រាន់តែប្រើកម្លាំងបង្វិលបន្ថែមបន្តិច វានឹងដាច់ចេញពីគ្នាដោយឯកឯងក្នុងរយៈពេលត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះ។ ល្បិចនេះក៏អាចយកទៅប្រើជាមួយស្លាកយីហោខោអាវ ឬផលិតផលផ្សេងៗដែលមានចំណងប្លាស្ទិកស្រដៀងគ្នាបានផងដែរ។
ការប្រុងប្រយ័ត្ន៖
ក្រោយពេលបង្វិលដាច់ហើយ អ្នកត្រូវប្រុងប្រយ័ត្នពិនិត្យមើលកម្ទេចប្លាស្ទិកដែលនៅសល់។ ចូរបោះវាចោលក្នុងធុងសំរាមភ្លាមៗ ដើម្បីបង្ការកុំឱ្យកុមារតូចៗ ឬសត្វចិញ្ចឹមរើសលេបដោយចៃដន្យ។ លើសពីនេះ ត្រូវដកបំណែកប្លាស្ទិកដែលជាប់ក្នុងសរសៃក្រណាត់ចេញឱ្យអស់ ដើម្បីកុំឱ្យវាចាក់រមាស់ ឬធ្វើឱ្យខូចសាច់ក្រណាត់នៅពេលពាក់៕