ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចពិសេសរបស់ប្តីដែលគួរតែមាន ដើម្បីធ្វើឲ្យគ្រួសារខ្លួនទទួលបានសុភមង្គល។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែធ្វើជាស្វាមីដែលជាបុរសពិត ប៉ុន្តែមិនក្អេងក្អាង។ មានន័យថា អ្នកគួរតែធ្វើជាប្តីដែលមានទំនួលខុសត្រូវ ដោយមានគំនិតដែលអាចធ្វើឲ្យគ្រួសាររីកចម្រើន ទើបអាចការពារគ្រួសារមួយនេះបានយូរ។
- អ្នកគួរតែធ្វើជាប្តីដែលមិនចេះនិយាយពាក្យផ្អែមល្ហែម ប៉ុន្តែប្រើសកម្មភាពដើម្បីបញ្ជាក់ក្តីស្រឡាញ់របស់អ្នក។ សកម្មភាពពិតជាសំខាន់ក្នុងអាពាហ៍ពិពាហ៍ ព្រោះសកម្មភាពអាក្រក់ អាចធ្វើឲ្យគ្រួសារអ្នកងាយវិនាសខ្លាំងណាស់។
- អ្នកគួរតែធ្វើជាស្វាមីដែលចេះមើលថែទាំទាំងគ្រួសារខ្លួន និងគ្រួសារខាងប្រពន្ធឲ្យបានស្មើភាពគ្នា ទើបអាចធ្វើឲ្យគ្រួសារថ្មីរបស់អ្នកទទួលបានសុភមង្គលជាខ្លាំង គ្មានអ្វីអាចបំបែកបានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)