ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលស្វាមីគួរតែចៀស ទើបប្រពន្ធមានចិត្តស្ងប់បាន។ តើមានអ្វីខ្លះទៅ?  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលមានជម្លោះកើតឡើងរវាងម្តាយក្មេក និងកូនប្រសារ អ្នកមិនគូរចេញមុខជួយម្តាយខ្លួន ហើយនិយាយថាឲ្យប្រពន្ធខុសនោះទេ ព្រោះអាចធ្វើឲ្យភរិយាអ្នកពិបាកចិត្តជាខ្លាំង។
  2. ក្រោយពេលដែលអ្នករៀបការរួច អ្នកគួរតែតាំងចិត្តធ្វើជាស្វាមីល្អ ដោយមិនគួរស្តាប់តែសម្តីរបស់ម្តាយអ្នក ហើយតែងរករឿងប្រពន្ធខ្លួននោះទេ។
  3. អ្នកមិនគួរខ្លាចម្តាយអ្នកថាអ្នកជាកូនអកត្តញ្ញូ ហើយធ្វើឲ្យបាត់បង់គោលការណ៍ក្នុងការធ្វើជាមនុស្សនោះទេ ដោយអ្នកគួរតែធ្វើជាបុគ្គលដែលចេះវែកញែករកហេតុផល។
  4. អ្នកគួរតែជួយជម្រុញឲ្យប្រពន្ធងាយចុះសម្រុងជាមួយអ្នកផ្ទះរបស់អ្នក ដោយមិនគួរជួយឲ្យអ្នកផ្ទះស្អប់គេឡើយ។
  5. អ្នកគួរតែទុកឱកាសក្នុងការធ្វើជាមនុស្សល្អទុកឲ្យប្រពន្ធអ្នក ចំណែកឱកាសធ្វើជាមនុស្សអាក្រក់ អ្នកគួរតែទុកខ្លួនឯង។
  6. អ្នកគួរតែចាំថា នៅចំពោះមុខម្តាយក្មេក ឬអ្នកដទៃ អ្នកមិនគួរប្រើប្រពន្ធអ្នកដូចជាអ្នកបម្រើឲ្យគេធ្វើការងារឡើយ ព្រោះអាចធ្វើឲ្យប្រពន្ធអ្នកអាប់មុខខ្លាំងណាស់។
  7. នៅចំពោះមុខម្តាយក្មេក អ្នកមិនគួរឈ្លោះប្រកែកគ្នាជាមួយនឹងភរិយាឡើយ ព្រោះអាចធ្វើឲ្យអ្នកឈ្លោះកាន់តែខ្លាំង។
  8. អ្នកគួរតែធ្វើល្អដាក់ឪពុកម្តាយទាំងសងខាង ដោយមិនគួរលំអៀងឡើយ ព្រោះអាចធ្វើឲ្យប្រពន្ធអ្នកមិនសប្បាយចិត្តជាខ្លាំង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ