ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែប្រយ័ត្នពេលដែលទៅគេងនៅសណ្ឋាគារ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មុនពេលដែលចូលបន្ទប់ អ្នកគួរតែគោះទ្វារ រួចនិយាយថា សុំទោស រំខានដល់អ្នកហើយ ដើម្បីសម្តែងនូវការគោរព។
- ក្នុងពាក់កណ្តាលយប់ អ្នកមិនគួរសុខៗគិតថាចង់ទៅឆ្លុះកញ្ចក់ ហើយទៅនោះទេ ព្រោះអាចមើលឃើញរបស់មិនល្អមួយចំនួន។
- អ្នកមិនគួរទៅមើលរឿងខ្មោចក្នុងបន្ទប់សណ្ឋាគារឡើយ ព្រោះអាចធ្វើឲ្យអ្នកកាន់តែមើលកាន់តែខ្លាច។
- អ្នកមិនគួរដាក់ក្បាលស្បែកជើងមកទល់មុខគ្រែនោះទេ ព្រោះអាចធ្វើឲ្យរបស់មិនល្អពាក់ស្បែកជើងរបស់អ្នក ហើយដើរសំដៅមករកអ្នកបាន។
- អ្នកមិនគួររៀបស្បែកជើងទុកជិតគ្រែគេងអ្នកទេ ព្រោះអាចធ្វើឲ្យគ្រែអ្នកធ្វើចលនានៅពាក់កណ្តាលយប់បាន។
- អ្នកមិនគួរផ្លុំកញ្ចែរក្នុងបន្ទប់ទេ ព្រោះអាចធ្វើឲ្យអ្នកមើលឃើញរបស់ដែលមើលមិនឃើញ។
- អ្នកមិនគួរហៅឈ្មោះគ្នាក្នុងបន្ទប់នោះទេ ព្រោះអាចធ្វើឲ្យរបស់មិនល្អចងចាំឈ្មោះរបស់អ្នកបាន។
- អ្នកមិនគួរហាលខោអាវក្នុងពេលយប់ឡើយ ព្រោះអាចធ្វើឲ្យរបស់មិនល្អខ្ចីយកទៅពាក់បាន។
- អ្នកក៏មិនគួរដករោមជើងក្នុងបន្ទប់ដែរ ព្រោះអាចធ្វើឲ្យអ្នកជួបនឹងរបស់មិនគួរជួបបានយ៉ាងងាយ។
- អ្នកមិនគួរចូលគេងយប់ជ្រៅក្នុងសណ្ឋាគារឡើយ ព្រោះអាចធ្វើឲ្យអ្នកជួបនឹងរបស់មិនល្អដោយចៃដន្យបាន។
- អ្នកក៏មិនគួរគេងតែឯងក្នុងបន្ទប់ដែរ ព្រោះអ្នកអាចលឺនរណាហៅឈ្មោះអ្នកដោយមិនដឹងខ្លួន។
អ្នកក៏មិនគួរផ្អែកជញ្ចាំងផ្តេសផ្តាសដែរ ព្រោះអាចផ្អែកត្រូវរបស់មិនល្អ ធ្វើឲ្យអ្នកជួបគ្រោះថ្នាក់ជាខ្លាំង។ ដូចនេះ អ្នកមិនគួរធ្វើរឿងទាំងឡាយខាងលើក្នុងបន្ទប់សណ្ឋាគារឡើយ ព្រោះអាចធ្វើឲ្យអ្នកជួបនឹងខ្មោចបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)