ការសិក្សាបែបវិទ្យាសាស្ត្របានបង្ហាញពីដំណឹងដ៏រីករាយសម្រាប់សុខភាពបុរសថា ការបញ្ចេញទឹកកាមញឹកញាប់មិនត្រឹមតែផ្ដល់ក្ដីសុខផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ខែលការពារ” ដ៏មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត។
យោងតាមទិន្នន័យស្រាវជ្រាវ ការបញ្ចេញទឹកកាមយ៉ាងហោចណាស់ ២១ ដងក្នុងមួយខែ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបានរហូតដល់ ១៩% ចំពោះបុរសវ័យចន្លោះពី ២០ ដល់ ២៩ ឆ្នាំ បើធៀបនឹងអ្នកដែលបញ្ចេញត្រឹមតែ ៤ ទៅ ៧ ដងក្នុងមួយខែ។ អត្ថប្រយោជន៍ដ៏អស្ចារ្យនេះ នៅតែបន្តផ្ដល់ផលល្អដដែល បើទោះបីជាបុរសឈានចូលដល់វ័យ ៤០ ឆ្នាំឡើងទៅក៏ដោយ។
មូលហេតុដែលអ្នកជំនាញផ្ដល់អនុសាសន៍បែបនេះ គឺដោយសារការបញ្ចេញទឹកកាមប្រៀបដូចជាការ “បោសសម្អាត” ប្រព័ន្ធបន្តពូជ។ វាជួយឱ្យក្រពេញប្រូស្តាតអាចកម្ចាត់ចោលនូវសារធាតុបង្កគ្រោះថ្នាក់ ឬជាតិពុលផ្សេងៗដែលកកកុញ និងរំខានដល់កោសិកា។ អ្វីដែលកាន់តែពិសេសនោះគឺ មិនថាការបញ្ចេញទឹកកាមកើតឡើងតាមរយៈការរួមភេទជាមួយដៃគូ ឬការសម្រេចកាមដោយខ្លួនឯងនោះទេ លទ្ធផលដែលទទួលបានចំពោះសុខភាពគឺល្អដូចគ្នា៕