យោងតាមការផ្សាយពីប្រភពបរទេស ការញ៉ាំផ្លែឈើពេលយប់មិនមែនជាមូលហេតុចម្បងដែលធ្វើឱ្យអ្នកឡើងទម្ងន់ដោយស្វ័យប្រវត្តិនោះទេ ព្រោះការពិតទៅ ការឡើងគីឡូគឺអាស្រ័យលើ “ថាមពលសរុប” ដែលអ្នកញ៉ាំពេញមួយថ្ងៃលើសពីការដុតបំផ្លាញ។ ប្រសិនបើកាឡូរីប្រចាំថ្ងៃរបស់អ្នកស្ថិតក្នុងកម្រិតសមស្រប ការញ៉ាំផ្លែឈើបន្តិចបន្តួចមុនពេលចូលគេងនឹងមិនមែនជាបញ្ហានោះឡើយ។
ទោះជាយ៉ាងណា គន្លឹះសំខាន់គឺស្ថិតនៅលើ “ប្រភេទផ្លែឈើ” ដែលអ្នកជ្រើសរើស។ អ្នកគួរចៀសវាងផ្លែឈើដែលមានជាតិស្ករខ្ពស់ដូចជា ទុរេន ឬស្វាយទុំ នៅពេលជិតចូលគេង ព្រោះវាអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងលឿន។ ផ្ទុយទៅវិញ ផ្លែឈើដែលមានជាតិសរសៃខ្ពស់ និងកាឡូរីទាបដូចជា ផ្លែប៉ោម ត្របែក ស្រកានាគ ឬគីវី គឺជាជម្រើសដ៏វិសេសដែលជួយឱ្យអ្នកឆ្អែតបានយូរ និងមិនរំខានដល់ដំណើរការសម្រកទម្ងន់។
ដើម្បីឱ្យរាងកាយទទួលបានអត្ថប្រយោជន៍ល្អបំផុត អ្នកគួរទទួលទានវាយ៉ាងហោចណាស់ ១ ទៅ ២ ម៉ោងមុនចូលគេង ដើម្បីទុកពេលឱ្យប្រព័ន្ធរំលាយអាហារធ្វើការ។ ការគ្រប់គ្រងបរិមាណត្រឹមមួយក្ដាប់តូច និងការរក្សាតុល្យភាពកាឡូរីសរុប គឺជាយុទ្ធសាស្ត្រដ៏ពូកែដែលអនុញ្ញាតឱ្យអ្នករីករាយជាមួយផ្លែឈើស្រស់ៗ ទោះបីជាពេលយប់ជ្រៅក៏ដោយ ដោយមិនចាំបាច់បារម្ភពីរឿងបាត់បង់រាងដ៏ស្រស់ស្អាតឡើយ៕