យោងតាមការផ្សាយពីប្រភពបរទេស ការរក្សាសាច់មាន់ស្ងោរទុកបរិភោគបន្តិចម្តងៗក្រោយពិធីបុណ្យទាន អាចក្លាយជាហានិភ័យសុខភាពយ៉ាងធ្ងន់ធ្ងរ ប្រសិនបើលោកអ្នកនៅតែបន្តទម្លាប់ទុកមាន់ឱ្យត្រជាក់នៅខាងក្រៅលើសពី ២ ម៉ោង ឬដាក់សាច់ដែលនៅក្ដៅឧណ្ហៗចូលក្នុងទូទឹកកកភ្លាមៗ។
កំហុសទាំងនេះបង្កើតនូវ “តំបន់គ្រោះថ្នាក់” នៃសីតុណ្ហភាពចន្លោះពី ៤ ទៅ ៦០ អង្សាសេ ដែលជាលក្ខខណ្ឌអំណោយផលបំផុតឱ្យបាក់តេរីកើនឡើងយ៉ាងរហ័ស ខណៈការគ្របសាច់មាន់ដែលនៅក្ដៅជិតក្នុងធុង នឹងបង្កជាចំហាយទឹកផ្ដល់សំណើមដល់អតិសុខុមប្រាណបង្កកម្ដេចអាហារ និងធ្វើឱ្យសាច់មានក្លិនមិនល្អ ឬឡើងរំអិល។
ដើម្បីធានាសុវត្ថិភាព លោកអ្នកគួរកាត់សាច់មាន់ជាដុំតូចៗដើម្បីឱ្យវារំភាយកម្ដៅបានលឿន រួចដាក់ក្នុងធុងបិទជិត និងរក្សាក្នុងទូទឹកកកដែលមានសីតុណ្ហភាពក្រោម ៤ អង្សាសេ ដោយត្រូវប្រើប្រាស់ឱ្យអស់ក្នុងរយៈពេលត្រឹម ៣ ទៅ ៤ ថ្ងៃប៉ុណ្ណោះ។ លើសពីនេះ ការរៀបចំទូទឹកកកឱ្យមានចន្លោះទំនេរសម្រាប់ខ្យល់ត្រជាក់ចរាចរ និងការកម្ដៅសាច់មាន់ឱ្យបានឆ្អិនល្អដល់ខាងក្នុងមុនពេលបរិភោគ គឺជាកិច្ចការចាំបាច់ដើម្បីសម្លាប់មេរោគដែលនៅសេសសល់ និងការពារសមាជិកគ្រួសារពីការពុលចំណីអាហារដោយអចេតនា៕