យោងតាមការផ្សាយពីប្រភពបរទេស ការប្រាថ្នាចង់បានរូបរាងមាំមួនជាគោលដៅដ៏ល្អ ប៉ុន្តែវានឹងក្លាយជា “ខ្យល់” បើខ្វះយុទ្ធសាស្ត្រគ្រប់គ្រងវិន័យ។
ដើម្បីជោគជ័យ អ្នកត្រូវបោះបង់ការចង់បានបែបស្រពេចស្រពិល ហើយជំនួសមកវិញនូវគោលដៅ SMART (ច្បាស់លាស់ វាស់វែងបាន និងមានកាលកំណត់)។ ឧទាហរណ៍៖ កុំគ្រាន់តែនិយាយថា “ចង់មានសាច់ដុំ” តែត្រូវកំណត់ថា “លើកទម្ងន់ឱ្យបាន ៩០ គីឡូក្រាម ក្នុងរយៈពេល ៣ ខែ”។
គន្លឹះដោះស្រាយភាពខ្ជិល គឺការចាត់ទុកម៉ោងហាត់ប្រាណដូចជា “ការណាត់ជួបជំនួញដ៏សំខាន់” ដែលមិនអាចខកខានបាន។ ក្នុងដំណាក់កាលដំបូង កុំទាន់ខ្វល់ពីតួលេខលើជញ្ជីងពេក តែត្រូវផ្ដោតលើ “វិន័យនៃឥរិយាបថ” ដូចជាការទៅឱ្យដល់កន្លែងហាត់ប្រាណឱ្យបានទៀងទាត់ និងការរៀបចំអាហារដោយខ្លួនឯង។
ដើម្បីឱ្យការហាត់ប្រាណមានភាពរីករាយ និងមិនតានតឹងពេក អ្នកគួរអនុវត្ត “គោលការណ៍ជោគជ័យ ៨០%” (អនុញ្ញាតឱ្យខ្លួនឯងបត់បែនខ្លះ តែមិនបោះបង់)។ ការមាន “ដៃគូហាត់ប្រាណ” ជាកម្លាំងរុញច្រានមិនឱ្យអ្នកចុះចាញ់ និងការផ្ដល់ “រង្វាន់លើកទឹកចិត្ត” ដល់ខ្លួនឯងនៅពេលសម្រេចបានជោគជ័យតូចតាច នឹងធ្វើឱ្យខួរក្បាលចងភ្ជាប់ការហាត់ប្រាណទៅនឹងក្ដីសុខ។
ការរួមបញ្ចូលគ្នារវាង វិន័យដែកថែប ការរៀបចំច្បាស់លាស់ និងការលើកទឹកចិត្ត គឺជាសោរគ្រាប់ចុចបើកទ្វារទៅរក “រូបរាងថ្មី” ដែលអ្នកប្រាថ្នាចង់បាន៕